ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​បង្កើន​កម្ដៅ​ក្នុង​រាងកាយ កុំ​រំលង​អាហារ​ទាំងនេះ​
09, Sep 2020 , 6:59 pm        
រូបភាព
​អាកាសធាតុ​ត្រជាក់​ចង់​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែល​ជួយ​បង្កើន​កម្ដៅ​ក្នុង​រាងកាយ ៖

 
១. បាយ​អង្ករសម្រូប​
 
​ក៏​មិន​ខុសពី​អាហារ​ដែលជា​ប្រភព​នៃ​កាបូ​អ៊ី​ដ្រា​ត​ដទៃទៀត​ដែរ បាយ​អង្ករសម្រូប​បញ្ចេ​ញ​កាបូ​អ៊ី​ដ្រា​តទៅ​ក្នុង​លំហូរ​ឈាម​យឺតៗ​និង​មាន​លំនឹង​ដែល​ជួយ​រក្សា​កម្ដៅ​និង​ថាមពល​រាងកាយ​បាន​ពេញ​មួយថ្ងៃ​។​
 
២. ខ្ទឹមស​
 
​ការ​ទទួលទាន​ខ្ទឹមស​មិន​ត្រឹមតែ​ជួយ​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​សម្រួល​ចរន្តឈាម​ហូរ​ផងដែរ​។ ខ្ទឹម​ថែមទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​គួរឱ្យកត់សម្គាល់​។​
 
៣. ម្ទេស​ក្រហម​
 
​ភាព​ហឹរ​នៃ​ម្ទេស​នេះ​នឹង​ជួយ​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​បាន​ឆាប់រហ័ស ព្រមទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ថែមទៀត​។ អ្នក​អាច​បន្ថែម​ម្ទេស​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៤. ផ្លែ​បឺ​រ​
 
​ជាតិ​ខ្លាញ់​សុខ​ភាពល្អ​ក្នុង​ផ្លែ​បឺ​រ​នឹង​ជួយ​រក្សា​កម្ដៅ ព្រមទាំង​បង្កើន​ថាមពល​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​
 
៥. តែ​បៃតង​
 
​ដើម្បី​បង្កើន​កម្ដៅ​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​អ្នក​អាច​ទទួលទាន​តែ​បៃតង​ក្ដៅៗ​មួយ​ពែង​។ តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com