COVID-19
អន្តរជាតិ
​ព្រុយ​ណេ​ជា​ប្រទេស​ទី​៨​នៅ​អាស៊ី-អាគ្នេយ៍​​ដែល​រកឃើញ​ករណី​ឆ្លង COVID-19
09, Mar 2020 , 10:55 pm        
រូបភាព
ដោយ: រួបរួម
ព្រុយ​ណេ នា​យប់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 លើកដំបូង​របស់ខ្លួន​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ព្រុយ​ណេ អ្នកជំងឺ​ជា​បុរស​វ័យ​៥៣​ឆ្នាំ​ម្នាក់​ដែល​ទើប​ត្រឡប់​ពី​ក្រុង​គួ​ឡា​ឡាំ​ពួរ ជាមួយ​មិត្តភក្តិ​៣​នាក់​ទៀត​។​



​ករណីនេះ​នាំ​ឲ្យ​ព្រុយ​ណេ ក្លាយជា​ប្រទេស​ទី​៨​នៅ​តំបន់​អាស៊ី​-​អាគ្នេយ៍ ដែលមាន COVID-19 បន្ទាប់ពី​សិង្ហ​បុរី ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និង​កម្ពុជា​។​

មកដល់ពេលនេះ នៅតំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរីមាន១៦០ករណី (សះស្បើយ៩៣នាក់), ម៉ាឡេស៊ី ១១៧ករណី (សះស្បើយ​២៤នាក់), ថៃ ៥០ករណី (ស្លាប់១នាក់ សះស្បើយ​៣៣នាក់), វៀតណាម ៣១ករណី (សះស្បើយ១៦នាក់), ហ្វីលីពីន ២៤ករណី (ស្លាប់១នាក់ សះស្បើយ​២នាក់), ឥណ្ឌូណេស៊ី ១៩ករណី, កម្ពុជា ២ករណី (សះស្បើយ១នាក់) និង១ករណីនៅព្រុយណេ?


© រក្សាសិទ្ធិដោយ thmeythmey.com