ជាតិ
វីដេអូ
ទូរទស្សន៍សេរ៊ីចាស់ ៣គ្រឿង ត្រូវបានដាក់តាំងលម្អហាងកាហ្វេ TEMPLE
×
ទូរទស្សន៍ចាស់ៗពណ៌ខ្មៅ៣គ្រឿង ត្រូវបានគេដាក់តាងលម្អ នៅជាន់លើនៃសាខាហាងកាហ្វេ TEMPLE ដែលស្ថិតនៅវិថីឧកញ៉ាជ្រុនយូហាក់ (ផ្លូវ២៩៤) សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងចំណោមនោះ មាន២គ្រឿង ត្រូវបានផលិតនៅដើមទសវត្សរ៍ ១៩៨០ និង១គ្រឿង ផលិតនៅទសវត្សរ៍១៩៩០។ មានម៉ាក NATIONNAL និង SUNNY ប្រភេទដូចគ្នាទាំង២គ្រឿង ហើយម៉ាក SONY ១គ្រឿង។ សុទ្ធតែទូរទស្សន៍ទំហំតូច តែជម្រៅជ្រៅតាមស្តង់ដារបច្ចេកទេសកាតូឌីក ពីសម័យនោះ។ ទាំង៣គ្រឿង គ្មានប៊ូតុងដូរប៉ុស្តិ៍។ ១គ្រឿងប្រើតេឡេបញ្ជា និង២គ្រឿងប្រើម៉ូឡែត ដែលត្រូវបង្វិលដើម្បីជ្រើសរើសប៉ុស្តិ៍។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនា វីដេអូខាងក្រោមនេះ៖
មានអ្នកវិទ្យាសាស្ត្រពីជំនាន់ផ្សេងៗ ដែលបានធ្វើឱ្យយូរៗគេបង្កើតទូរទស្សន៍។ ម្យ៉ាងទៀត ការអភិវឌ្ឍនីមួយៗ ត្រូវការរយៈពេលយូរ ដើម្បីមនុស្សម្នាចាប់ផ្ដើមប្រើ។ ចុងសតវត្សទី១៩ គេបង្កើតបច្ចេកទេសកាតូឌីក។ ដើមសតវត្សទី២០ គេបង្កើតអេក្រង់។ ក្នុងទស្សវត្សរ៍ឆ្នាំ១៩១០ គេចាប់ផ្ដើមផ្សាយរូបភាព ដោយមានខ្សែ។ ឆ្នាំ១៩២៦ គេចាប់ផ្ដើមផ្សាយរូបភាព ដោយឥតខ្សែ។ ឆ្នាំ១៩២៩ គេបានផ្សាយផ្ទាល់កម្មវិធីមួយជាលើកដំបូង។ ឆ្នាំ១៩៣៦ គេបានផ្សាយកម្មវិធីថតទុកមុនមួយជាលើកដំបូង។ ឆ្នាំ១៩៤០ គេបង្កើតទូរទស្សន៍មានពណ៌។ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ គេចាប់ផ្ដើមបង្កើតប៉ុស្តិ៍ទូរទស្សន៍។ បន្ទាប់មកគេបង្កើតទូរទស្សន៍មានប៊ូតុង មានតេឡេ ទូរទស្សន៍ស្ដើង ទូរទស្សន៍ឌីជីថល។ ល។
ហាង TEMPLE ជាអាហារដ្ឋាន ហាងកាហ្វេ និងឌីស្កូទែក ដែលតុបតែងជាមួយវត្ថុបុរាណ។ Temple គឺជាពាក្យបារាំង ដែលបកប្រែជាភាសាខ្មែរថា ប្រាសាទ។ ពីដំបូងត្រូវបានបង្កើតយីហោនេះ នៅក្រុងសៀមរាប ពីព្រោះវត្ថុបុរាណសមនឹងប្រាសាទបុរាណ ដែលមានចំនួន២០០ នៅឯអង្គរ។ តាំងពីជំងឺកូវីដបានផ្ទុះឡើង ក៏មានហាង TEMPLE នៅរាជធានីភ្នំពេញផងដែរ៕
Tag:
ទូរទស្សន៍
សម្ភារចាស់ៗ
វត្ថុបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com