ជាតិ
គម្រោង Apsara Granny ពាំនាំកេរ្តិ៍ឈ្មោះកម្ពុជាលើសពីប្រាង្គប្រាសាទ
09, May 2024 , 7:29 pm        
រូបភាព
អ្នកថតរូបបែបច្នៃប្រឌិតបីរូប បានបង្កើតគម្រោង Apsara Granny ដើម្បីអរអបទិវាមាតាអន្តរជាតិ ក៏ដូចជាធ្វើការគោរពទៅដល់អ្នកម្ដាយ និងលោកយាយ ខណៈពួកគេមានបំណងចែករំលែករឿងរ៉ាវនៃបទពិសោធន៍របស់ស្ត្រីទាំងនេះ និងការរួមចំណែករបស់ពួកគេនៅក្នុងសហគមន៍។

 
លោកយាយ ម៉ៅ មានអាយុ១០៤ ឆ្នាំ និងលោកយាយ រក្សា មានអាយុ៧៩ឆ្នាំ បានគ្រង់ឈុតអប្សរាយ៉ាងល្អឯក ជាតួអង្គសំខាន់នៅក្នុងគម្រោងមួយនេះ។ លោក  Hao Taing ដែលជាសហស្ថាបនិកនៃគម្រោង បានថ្លែងថា លោក និងក្រុមការងារមានបំណងផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក ឱ្យលើសពីប្រាង្គប្រាសាទ និងវាលពិឃាដ។  គម្រោងនេះគឺជាផ្នែកនៃយុទ្ធនាការ “Feel the Warmth” (មានអារម្មណ៍កក់ក្តៅ) ដែលរូបលោក លោក Ken Bo និង លោក Raphael Pech បានចាប់ផ្ដើមឡើងរួមគ្នា។
 
លោកថា កម្ពុជា មានប្រជាជនចិត្តល្អ ប្រកបដោយស្នាមញញឹម ដែលតែងតែចែករំលែកភាពស្និទ្ធស្នាល និងភាពកក់ក្តៅទៅកាន់បុគ្គលគ្រប់រូប។ ដូចនេះ លោកចង់ចែករំលែកចំណុចល្អនេះទៅកាន់ពិភពលោក៕
 
រូបភាពខាងក្រោម ថតដោយ៖ Raphael Pech 
 


















Tag:
 អប្សរា
  Apsara
© រក្សាសិទ្ធិដោយ thmeythmey.com