អត្ថបទពាណិជ្ជកម្ម
​វិទ្យាល័យ​ក្រុង​សៀ​បរាម​មាន​វត្តមាន​ក្នុង​កម្មវិធី​ឈ្នះ​អ៊ិន​ធឺ​ណិ​ត​ឥតគិតថ្លៃ​ពី TODAY ISP
30, Mar 2017 , 3:30 pm        
រូបភាព
​ក្រោយពី​ប្រកាស​ការមកដល់​របស់ TODAY ISP ក្នុង​ក្រុង​សៀមរាប ឥលូវ​នេះ​ក្រុមហ៊ុន​បាន​បន្តសកម្មភាព​គាំទ្រ​វិស័យ​អប់រំ​នៅ​ទីនោះ​ទៀត​។ វិទ្យាល័យ​ដែល​ចូលរួម​មាន វិទ្យាល័យ អង្គរ វិទ្យាល័យ ១០-​មករា​-១៩៧៩ វិទ្យាល័យ ហ៊ុនសែន​-​វត្ត​ស្វាយ  និង វិទ្យាល័យ ហ៊ុនសែន​-​សៀមរាប​។​

​ដើម្បី​រក​អ្នកឈ្នះ លទ្ធផល​នឹង​សម្រេច​តាមរយៈ​ការបោះឆ្នោត​គាំទ្រ​តាម​បណ្តាញ Facebook Poll​។ សូម​សិស្សានុសិស្ស និង​ពលរដ្ឋ​ទូទៅ សូម​ចូលរួម​គាំទ្រ និង​បោះឆ្នោទ​ទាំងអស់គ្នា នៅក្នុង​ទំព័រ Facebook TODAY ISP​។ សូម​ចូលទៅក្នុង Page Event : https://www.facebook.com/events/398973127131614/permalink/398975100464750/ ចុច Vote លើ​ឈ្មោះ​សាលា​ដែល​អ្នកគាំទ្រ​។ វិទ្យាល័យ​ដែល​ទទួលបាន​សម្លេង Vote ច្រើនជាងគេ នឹង​ឈ្នះ​អ៊ិន​ធឺ​ណិ​ត​ពី TODAY ISP គិត​ត្រឹម​ម៉ោង ៥​ល្ងាច​ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៧​។​

​សូមបញ្ជាក់ថា កន្លងមក​ក្រុមហ៊ុន​បាន​ភ្ជាប់​អ៊ិន​ធឺ​ណិ​ត​ឥតគិតថ្លៃ​ជូន វិទ្យាល័យ​នៅ​ទីក្រុង​ភ្នំពេញ មានដូចជា វិទ្យាល័យ ទួល​ស្វាយព្រៃ ជាស៊ីម​-​សន្ធរម៉ុក ឥន្ទ្រ​ទេវី បាក់​ទូក ប៊ុនរ៉ានី​-​ហ៊ុនសែន​-​វត្តភ្នំ និង​ថ្មីៗ​នេះ គឺ​វិទ្យាល័យ ជាស៊ីម​-​សាមគ្គី​។ លើសពីនេះ​ក្រុមហ៊ុន​ក៏បាន​ដាក់​អ៊ិន​ធឺ​ណិ​ត​ជូន​សមាគម សិស្ស និស្សិត​ខេត្តក្រចេះ​ផងដែរ​។​

TODAY ISP បាន​បើក​ដំណើរការ​កាលពី​ឆ្នាំ​កន្លងទៅ​។ ក្រុមហ៊ុន​ផ្តល់ជូន​សេវា​អ៊ិន​ធឺ​ណី​ត និង VPN តាមរយៈ បណ្តាញ​អ៊ុ​ប​ទិ​ក​ក្រោម​ដី ដោយ​ផ្តោតលើ​ទីផ្សារ អាជីវកម្ម និង​សហគ្រាស​ធំៗ​។ ក្រុមហ៊ុន​បាន​ផ្តោត​គុណភាព បណ្តាញ និង​សេវា​ជំនួយ​បច្ចេកទេស ជា​ចំបង​។ ចំពោះ​ក្រុមហ៊ុន អង្គភាព​អាជីវកម្ម​នានា ចង់​ស្វែងយល់​ពី​បច្ចេកវិទ្យា​ថ្មីៗ អាច​ទំនាក់ទំនង​ក្រុមហ៊ុន​តាមរយៈ លេខ 023 21 55 77 / 031 2222 953 ឬ គេហទំព័រ www.today.com.kh ។​

( អត្ថបទ​ពាណិជ្ជកម្ម )

Tag:
 Today Communication Co.
  Ltd
© រក្សាសិទ្ធិដោយ thmeythmey.com