អត្ថបទពាណិជ្ជកម្ម
ទូរ​សព្ទ​សាម​សុង Galaxy S8 ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​
30, Mar 2017 , 4:14 pm        
រូបភាព

​ដើម្បី​អបអរ​ការមកដល់​នៃ​សាម​សុង Galaxy S8 ក្រុមហ៊ុន​សាម​សុង​ថៃ​សាខា​កម្ពុជា​បាន​អញ្ជើញ​អ្នកកាសែត និង​អ្នក​ចែកចាយ​ទូរ​សព្ទ​ដៃ​ជាច្រើន​មក​ចូលរួម​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​រូបរាង​ជា​លក្ខណៈ​អន្តរជាតិ​នៅ​អាគារ Phnom Penh Tower ជាន់​ទី​២២ តាមរយៈ​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​។​


​ទូរ​សព្ទ​សាម​សុង Galaxy S8 ត្រូវ​បានដាក់​បង្ហាញ​រូបរាង​ក្នុង​ទីក្រុង​ញូយ៉ក ដោយមាន​ការ​រចនា​យ៉ាង​ស្រស់ស្អាត​គួរ​ឲ្យ​ទាក់ទាញ​ពី​គ្រប់​ជ្រុង​ទាំងអស់ តាំងពី​ខាងក្រោយ​ទៅមុខ និង​ពី​ខាងក្រោម​ទៅលើ​។ ជាមួយនឹង​អេក្រង់​ដែល​ស្ទើរ​មិនមាន​ស៊ុម​សងខាង ទូរ​សព្ទ​សាម​សុង Galaxy S8 ផ្តល់នូវ​ទិដ្ឋភាព​ផ្តេក​បាន​យ៉ាង​ធំទិដ្ឋភាព​បញ្ឈរ​បាន​ខ្ពស់ នៅពេល​ប្រៀបធៀប​ជាមួយ​ស៊េរី​មុនៗ ខណៈពេលដែល​ពណ៌​ស្រស់ស្អាត​បែប​ធម្មជាតិ​ដោយ​បច្ចេកវិទ្យា Dual Pixel នាំយក​រូបភាព​ដែល​មើលទៅ​ហាក់ដូចជា​ផុស​ចេញពី​អេក្រង់​នៅក្នុង​ដៃ​របស់​អ្នក​។



​ម្ខា​ស់ហា​ង​ទូរ​សព្ទ​ដៃ អប្សរា បាន​មានប្រសាសន៍ថា​៖ «​វា​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​។ ខ្ញុំ​មិនដឹងថា​សាម​សុង​អាចបង្កើត​វា​បាន ហើយ​ខ្ញុំ​នឹង​ទន្ទឹងរង់ចាំ​មើល​ដោយផ្ទាល់​ភ្នែក​។ វា​មាន​ភាព​ភ្លឺរលោង និង​អេក្រង់​មាន​ទំហំ​ធំ  ហើយ​ចំណែក​ស៊ុម​ទាំងសងខាង​មាន​លក្ខណៈ​ស្តើង​មែនទែន ដែល​ខ្ញុំ​គិតថា​​ទូរ​សព្ទ​មិនមាន​គែម​ទៀតផង​»​។​

​ការ​លុប​បំបា​តនៃ​ប៊ូ​តុង Home នៅលើ​ផ្ទៃ​ខាងមុខ​ធ្វើ​ឲ្យ​រូបរាង​នៃ S8 មាន​ភាពថ្លៃថ្នូរ អស្ចារ្យ និង​ឆើតឆាយ​​ឈាន​ថែម​មួយកម្រិត​ទៀត ដូចដែល​ការ​លេច​ធ្លាយ​កន្លងមក​។  ជាមួយនឹង​ការពង្រីក​អេក្រង់​របស់  S8 គឺ ៥.៨​អ៊ីង និង ៦.២​អ៊ីង សម្រាប់ S8+ ផ្នែក​ផ្តេក​សងខាង​កោង​ដល់​គែម ហើយ​កម្ពស់​បញ្ឈរ​រប​ស់វា​លាតសន្ធឹង​ពី​កំពូល​ទៅ​បាត ដែល​ផ្តល់នូវ​បទពិសោធន៍​មួយ​ដ៏​ថ្មី​ប្រៀបបាន​ដូច​អ្នក​កំពុងកាន់​អេក្រង់​ស្តើង​មួយ​ក្នុង​បាតដៃ​របស់​អ្នក​។



​ភ្ញៀវ​កិ​ត្ត​យស​មួយ​មកពី​ហាង​លក់​ទូរ​សព្ទ នី​កា បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​ស្រ​ទ្បា​ញ់​អេក្រង់​វា​ខ្លាំងណាស់​។ ប្រៀបបាន​ដូចជា​កាន់​អេក្រង់​ប្រភេទ HDTV នៅក្នុង​ដៃ​របស់​អ្នក​អីចឹង ហើយ​ម្យ៉ាងទៀត​វា​ជា​ដៃគូ​ជំនួញ​ដ៏​វៃឆ្លាត ម៉ាស៊ីនថតរូប​ដ៏​ល្អ បណ្តុំ​កម្សាន្ត និង​ទូរទស្សន៍​មួយ​។ វា​គឺជា​អ្វី​ទាំងអស់​ដែល​អ្នក​ចង់បាន​ក្នុង​ទូរ​សព្ទ​ដៃ​មួយ​។ តើន​រណា​មិន​ប្រើ​
​ទូរ​សព្ទ​ដ៏​ស្រស់ស្អាត​មួយ​នេះ​»?

​ជាមួយគ្នា​នោះដែរ​ភ្ញៀវ​កិ​ត្ត​យស​មួយទៀត​មកពី​ហាង​លក់​ទូរ​សព្ទ KLD ក៏មាន​ចំណាប់​អារ​ម្ម​ណ៌​ទៅលើ ទូរ​សព្ទ Galaxy S8 & S8+ ថា​ខ្ញុំ ជឿជាក់ថា​ទូរ​សព្ទ Galaxy S8 & S8+ នឹង​វាយលុក​ទីផ្សារ កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស​។​



​ក្រៅពី​អេក្រង់​ដ៏​ស្រស់ស្អាត​នេះ ក្រុមហ៊ុន​សាម​សុង​ក៏បាន​ធានា​នូវ​ដំណើរការ​នៃ​ទូរ​សព្ទ Galaxy S8 ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង​។ បច្ចេកទេស​ពិសេស​សំខាន់ៗ​នៃ​ទូរ​សព្ទ​ដៃ​មួយ​នេះ​ត្រូវបាន​ធានា​ដោយ​ប្រភេទ Quad-core in 2.45Ghz CPU, 4GB RAM, IP68 បច្ចេកវិទ្យា​ស្កេ​ន​ប្រ​ស្រី​ភ្នែក កាស AKG អេក្រង់​កោង និង​បំពាក់​ដោយ 4K resolution ដ៏​ទំនើប​។​

Infinity Display ដែល​ធ្វើ​ឲ្យ​ទំហំ​អេក្រង់​ធំ​ជាង​មុន និង​មាន​រូបរាង​ស្រស់ស្អាត​ជាមួយ​គែម​កោង​នៃ​ស៊េរី​របស់​សាម​សុង Galaxy S Series ដែល​ផ្តល់​បទពិសោធន៍​ដល់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ដៃ​នេះ​។ ទោះបី​វា​ត្រូវបាន​ប្រើ​សម្រាប់​ជំនួញ ការកម្សាន្ត ឬ​លេង​ហ្គេម ស្មា​ត​ហ្វូ​ន​សាម​សុង Galaxy S8 ធានា​ទទួលបាន​ការពេញចិត្ត​លើសពី​ការរំពឹងទុក​។ ថ្ម​កាន់​បានយូរ​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​បាន​យ៉ាង​រហ័ស​។​



​លោក Seungho Choi នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាម​សុង​ថៃ​សាខា​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ជឿជាក់ថា​ទូរ​សព្ទ​សាម​សុង Galaxy S8 ដែលជា​ទូរ​សព្ទ​ដៃ​ដ៏​ទំនើប​មួយ​នេះ​នឹង​វាយលុក​ទីផ្សារ​កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស​។ ជាមួយ​ការ​រចនា​ដ៏​ល្អ​ប្រណិត ដំណើរការ​យ៉ាង​ល្អប្រសើរ និង​បច្ចេកវិទ្យា​ដ៏​ខ្ពស់ ស្មា​ត​ហ្វូ​ន​នេះ​នឹង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរ​សព្ទ​នៅ ក្នុងប្រទេស​កម្ពុជា​»​។

S8 មាន 5 ពណ៌​ដ៏​អស្ចារ្យ​។ ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ​ត្រូវបាន​រំពឹងទុក​ថា​នឹង​មកដល់​កម្ពុជា​នៅ​ចុងខែ​មេសា ឬ​ដើមខែ​ឧសភា ហើយនឹង​មានការ​បន្ថែម​ជូន​ជាពិសេស​ពី​
​សាម​សុង​ទៀតផង​។ ដូច្នេះហើយ ប្រសិនបើ​អ្នកមាន​ចំណូលចិត្ត សូម​តាមដាន​ជាមួយ​សាម​សុង​ដើម្បី​ដឹង​ព័ត៌មាន​ពី​ការមកដល់​របស់​
​ស្មា​ត​ហ្វូ​ន​នេះ​។​



( អត្ថបទ​ពាណិជ្ជកម្ម )


Tag:
 Solidus Marketing Co.
  Ltd.
© រក្សាសិទ្ធិដោយ thmeythmey.com