កីឡាជាតិ
ជាតិ
Davis Cup៖ ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​បាន​ទៅ​ក្រុង​អ៊ី​សា ប្រទេស​បា​រ៉ែ​ន​ហើយ​
30, Mar 2017 , 4:44 pm        
រូបភាព
​ក្រុង​អ៊ី​សា​-​បា​រ៉ែ​ន​៖ បន្ទាប់ពី​បានធ្វើ​ដំណើរ​អស់​រយៈពេល​ប្រមាណ​១៩​ម៉ោង ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា  នា​ថ្ងៃទី​៣០ ខែមីនា នេះ បាន​ទៅដល់​ក្រុង​អ៊ី​សា ប្រទេស​បា​រ៉ែ​ន ដែលជា​ទីកន្លែង​ពួកគេ​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​វគ្គ​ប្រចាំ​ជម្រុះ Davis Cup ហើយ​។



​ក្រុម​កីឡាករ​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា ដែលមាន​កីឡាករ​៤​រូប គឺ ប៊ុន កេ​ន្នី​, ម៉ម ផល្គុណ​, ឡុង សំនៀង និង អួរ សារិទ្ធ នឹងត្រូវ​ប្រកួតប្រជែង​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ Davis Cup សម្រាប់​តំបន់​អាស៊ី​/​អូ​សេ​អា​នី Group IV ដោយមាន​១០​ប្រទេស​ទៀត​ចូលរួម​។ ការចាប់​ឆ្នោត​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២ ខែមេសា នឹង​បែង​ចែកជា​២​ពូ​ល​។ ការប្រកួត​នឹង​ប្រព្រឹត្ត​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៨ ខែមេសា នៅ​ទីក្រុង Isa Town ប្រទេស​បា​រ៉ែ​ន​។​



​បន្ទាប់​យេ​ម៉ែន បាន​ដកខ្លួន​ចេញ ក្រុម​ដែល​ត្រូវ​ប្រជែង​ក្នុង Group IV នេះ មានតែ​១១​ប្រទេស​ប៉ុណ្ណោះ គឺ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន បង់​ក្លា​ដែ​ស អ៊ឺ​រ៉ា​ក់ កៀ​ហ្ស៊ី​ស៊ី​ស្ថាន ម៉ុង​ហ្គោ​លី មី​យ៉ាន់​ម៉ា អូ​ម៉​ង់ អា​រ៉ា​ប៊ី​សា​អូឌីត សិង្ហ​បុរី តា​ហ្ស៊ី​គី​ស្ថាន និង​កម្ពុជា​។​





​ក្រុម​កម្ពុជា មាន​លោក ទេព រិទ្ធី​វិត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ជា​ប្រធាន​ក្រុម និង​លោក ANEIROS Braen ជា​គ្រូបង្វឹក​។ ពេលនេះ ក្រុម​កម្ពុជា​កំពុង​រៀបចំខ្លួន​ឲ្យ​បានល្អ​ប្រសើរ បន្ទាប់ពី​មានការ​នឿយហត់​ក្នុងការ​ធ្វើដំណើរ​រាប់​ម៉ោង​នៅក្នុង​យន្តហោះ​។​

​លោក ANEIROS Braen ដឹកនាំ​ក្រុម​ទៅ​មើល​ទីតាំង ជាពិសេស​ទីលាន​ដែល​ក្រុម​ត្រូវធ្វើ​ការប្រកួត​ផងដែរ​៕


Tag:
 Davis Cup
  វាយ​កូន​បាល់​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com