ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទណ្ឌិត​ជិត ៤០០​នាក់​ស្នើសុំ​ប​ន្ធូ​រ​បន្ថយ និង​លើកលែងទោស​
30, Mar 2017 , 8:31 pm        
រូបភាព
​លោក គឹម សន្តិភាព ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន​​ ក្រោបញ្ចប់កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ពិនិត្យ​បញ្ជី​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា​​ ឆ្នាំ២០១៧នេះ។
​លោក គឹម សន្តិភាព ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន​​ ក្រោបញ្ចប់កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ពិនិត្យ​បញ្ជី​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា​​ ឆ្នាំ២០១៧នេះ។
ដោយ:
​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹម សន្តិភាព បាន​ឲ្យ​ដឹងថា  ទណ្ឌិត​សរុប​ចំនួន ៣៩១​នាក់​(​ស្ត្រី​២៤​នាក់​) ដែល​កំពុង​ជាប់ទោស​តាម​ពន្ធនាគារ​ថ្នាក់​ខេត្ត​ចំនួន ១៧ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ៤ នៅ​កម្ពុជា បានស្នើ​សុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស ក្នុងនោះ  អ្នកទោស​ចំនួន​៣១៤​រូប បានស្នើ​ប​ន្ធូរ​បន្ថយទោស និង​ចំនួន​៧៧​រូប ស្នើ​លើកលែងទោស ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ​។​



​លោក គឹម សន្តិភាព បាន​អះអាងថា ទណ្ឌិត​ជិត ៤០០​នាក់ ត្រូវតែ​បាន​អនុវត្ត​ទោស​ចំនួន ២​ភាគ​៣ សិន មុនពេល​គណៈកម្មការ​ថ្នាក់ជាតិ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ឡាយ​ព្រះ​ហត្ថលេខា​ប​ន្ធូ​រ​បន្ថយទោស ឬ​លើកលែងទោស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខាងមុខ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ ពិនិត្យ​បញ្ជី​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ បាន​បន្ត​បញ្ជាក់​អ្នកសារព័ត៌មាន​ថា ទណ្ឌិត​ទាំងនោះ ពុំមែន​ជា​អ្នកទោស​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ប្លន់​ប្រដាប់អាវុធ រំលោភ​សេពសន្ថវៈ និង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឡើយ​។ លោក​បាន​ពន្យល់​មូល​ហេតុដែល​គណៈកម្មកា​រ​ជាតិ​មិនអាច​ពិនិត្យ​បន្ធូរបន្ថយ ឬ​ដោះលែង​ទោស​ពួកគេ​ដូច្នេះ​ថា​៖«​អ្នកទោស​ទាំងនោះ​មាន​ចរិត​កាច​សាហាវ​ដែល​បង្ក​អសន្តិសុខ​សណ្តាប់ធ្នាប់​សង្គមជាតិ​»​។​

​តែ​យ៉ាងណា គណៈកម្មការ​ថ្នាក់ជាតិ​ទើប​បញ្ចប់​ការពិនិត្យ​សំណើ​របស់​គណៈកម្មការ​ថ្នាក់​ខេត្ត​ចំនួន ១២ ចំណោម ១៧​ខេត្ត​ប៉ុណ្ណោះ នៅថ្ងៃនេះ​។ ដោយឡែក សំណើ​គណៈកម្មការ​ថ្នាក់​ខេត្ត​ចំនួន ៥ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ ទៀត​ដែល​នៅសល់ ពួកគេ​នឹង​បន្ត​ពិនិត្យ​ក្នុង​កិច្ចប្រជុំ នៅ​រសៀល​ថ្ងៃទី​៣១ មីនា​នេះ​ថែមទៀត​។

​បើតាម​ប្រសាសន៍​លោក គឹម សន្តិភាព ដែលមាន​តួលេខ​អ្នកទោស​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធនាគារ កម្ពុ​ជាមាន​អ្នកទោស​កំពុង​ជាប់ពន្ធនាគារ​ជាង ២​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៦ កន្លងមក​៕

Tag:
 អង្គ វង្ស វ​ឌ្ឍា​នា​
  គឹម សន្តិភាព​
  មហាផ្ទៃ​
  យុត្តិធម៌​
  ទណ្ឌិត​
© រក្សាសិទ្ធិដោយ thmeythmey.com