ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​ស្នើ​រុស្ស៊ី​ឲ្យ​ចូលរួម​សង្កេតការណ៍​ពេល​បោះឆ្នោត​
30, Mar 2017 , 11:42 pm        
រូបភាព
លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការនៃក្រសួងការបរទេស បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ជំនួបជាមួយ​លោក Igor Morgulo អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី នៅ​រសៀល ថ្ងៃទី​៣០ ខែមីនា​ ឆ្នាំ២០១៧នេះ។
លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការនៃក្រសួងការបរទេស បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ជំនួបជាមួយ​លោក Igor Morgulo អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី នៅ​រសៀល ថ្ងៃទី​៣០ ខែមីនា​ ឆ្នាំ២០១៧នេះ។
ដោយ:
ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូរិទ្ធ បាន​ថ្លែងថា លោក​បានស្នើ​រុស្ស៊ី​ឲ្យ​បញ្ជូន​អ្នកសង្កេតការណ៍​ចូលរួម​សង្ក​ត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា នាពេល​ខាងមុខនេះ​។



​លោក អ៊ុច បូរិទ្ធ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Igor Morgulo អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី នៅ​ថ្ងៃទី​៣០ ខែមីនា​នេះ​។ ក្នុងជំនួប​នោះ លោក​បាន​បង្ហើប​ឲ្យ​ដឹងថា លោក​ស្នើ​រុស្ស៊ី​ឲ្យ​ដាក់​អ្នកសង្កេតការណ៍ ដើម្បី​តាមដាន​ដំណើរការ​នៃ​ការបោះឆ្នោត​ថា្នក់​ឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា​ខាងមុខ​ផងដែរ ក្រៅពី​ការ​រម្លឹក​ទំនាក់ទំនង​ការទូត​រយៈពេល​ជាង ៦០​ឆ្នាំ​រវាង​កម្ពុជា និង​រុស្ស៊ី​។​

​ថ្លែង​ក្រោយ​ជំនួប​ពិភាក្សា​ក្នុង​ក្របខណ្ឌ​នយោបាយ​ជាមួយ​លោក Igor Morgulo ជិត​២​ម៉ោង ក្នុង​ទីស្តីការ​ក្រសួងការបរទេស លោក​បាន​បន្ត​បញ្ជាក់ថា រុស្ស៊ី​ឯកភាព​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត ដើម្បី​ពិនិត្យ​ការបោះឆ្នោត​នៅ​កម្ពុជា នាពេល​ខាងមុខនេះ​។​

​បើតាម គ​.​ជ​.​ប គណបក្ស​ចំនួន ១២ នឹងចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាងមុខ ក្នុងនោះ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​អំណាច​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​យុវជន​កម្ពុជា គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។

យោងតាម​របាយការណ៍​បណ្តោះអាសន្ន​ពី​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​ចុះបញ្ជី​នៅ​ឃុំ សង្កាត់​ទាំង​១៦៤៦ នៅក្នុង​ប្រទេស​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ​៕


Tag:
 អ៊ុច បូរិទ្ធ​
  បោះឆ្នោត​
  Igor Morgulo
  រុស្សី​
  ការបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com