អត្ថបទពាណិជ្ជកម្ម
ត្រឹម​មួយថ្ងៃ​គម្រោង​ របស់​ស៊ី​រ៉ែ​ន​វីឡា​លក់​ជូន​អតិថិជន រហូតដល់​១០០ ភាគរយ នៃ​គម្រោង​ទាំងមូល​
31, Mar 2017 , 10:28 am        
រូបភាព
SERENE VILLAS គឺជា​វិឡា​ភ្លោះ​ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​សិង្ហ​បុរី ដែលមាន​ទីតាំង​មិន​ឆ្ងាយ​ពី​ផ្លូវ​សហព័ន្ធ​រុស្សី​ត្រឹមតែ ៣០០ ម៉ែត្រ ប៉ុណ្ណោះ ហើយ​និង​ចង្ងាយ ១០០ ម៉ែត្រ​ពី​ផ្សារ​រតនា ផ្លា​ស្សា ព្រមទាំង​ស្ថិតនៅ​ទល់មុខ​សាកលវិទ្យាល័យ​កម្ពុជា និង ស្ថា​នី​យ៏​ទូរ​ទស្ស​ន៏​អាស៊ី​អា​គ្នេ​យ៏​។

​លោក ប៉ា វិឆ័យ ប្រធាន​គ្រប់គ្រង​ផ្នែក​លក់ នៃ​គម្រោង​ស៊ី​រ៉ែ​ន​វីឡា បានឱ្យដឹង នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​ដែល​បាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃទី​២៩​ខែមីនា ឆ្នាំ​២០១៧ ថា  ស៊ី​រ៉ែ​ន​វីឡា ជា​ប្រភេទ​វីឡា​ភ្លោះ ហើយ​គម្រោង​ស៊ី​រ៉ែ​ន​វីឡា​នេះ មាន​២១​យូ​នី​ត ដែល​ក្នុង​មួយ​យូ​នី​ត មាន​ទំ ៦​គុណ​១២ មាន​កម្ពស់ ៣​ជាន់ក​ន្លះ មាន​៤ បន្ទប់​គេង មាន​បន្ទប់​ទទួល​ភ្ងៀ​ង​១ បន្ទប់​ចង្ក្រាន​បាយ​១ និង​បន្ទប់ទឹក​ចំនួន ៦​ទៀត ។​គម្រោង​នេះ ក្នុង​មួយ​យូ​នី​ត តម្លៃ ១៩៧០០០ ដុល្លារ ។ គម្រោង​ស៊ី​រ៉ែ​ន​វីឡា ត្រូវបាន​វិនិយោគ​ឡើង ដោយ​ក្រុម (TACC ទឹកថ្លា Ltd) និង​ទទួល​លក់​ផ្តាច់មុខ ដោយ​ក្រុមហ៊ុន​Huttons CPL​។ គម្រោង​នេះ លក់បាន​រហូតដល់ ១០០ ភាគរយ ក្នុង​រយះពេល​មួយថ្ងៃ គឺ​ថ្ងៃទី​២៩​មីនា  ដែលជា​ជោគជ័យ​ហួស​ពី​កា​ស្មាន សម្រាប់​ការលក់​ក្នុង​វិស័យ​អចលនទ្រព្យ និង​ជា​ប្រវត្តិសាស្ត្រ នៃ​ការលក់​ជូន​អតិថិជន របស់ ក្រុមហ៊ុន Huttons CPL ដែលមាន​អ្នកជំនាញ សឹង្ហ​បូរី និង​កម្ពុជា​រួមគ្នា​។​







​កញ្ញា ឆឹង សុធា​រ៉ា  ដែលជា​តំណាង​ផ្នែក​លក់ របស់​ក្រុម​ហ៊ុ  Huttons CPL បានបញ្ជាក់​បន្ថែមថា ភាពជោគជ័យ​នៃ​ការ លក់​ជូន​អតិថិជន នៃ​គម្រោង​ទាំងមូល របស់​គម្រោង​ស៊ី​រ៉ែ​ន​វីឡា ត្រឹម​រយះពេល​មួយថ្ងៃ​នេះ គឺ​ដោយសារ ទីតាំង​ភូមិសាស្ត្រ​មាន​លក្ខណៈ អំណោយផល​ច្រើន ទាំង​បរិស្ថាន សន្តិសុខ សុវត្ថិភាព ក្បែ​ផ្លូវ​ទៅ​ព្រលានយន្តហោះ ក្បែរ​ផ្សារ​ទំនើប សាលារៀន មន្ទីរពេទ្យ​។ គម្រោង​នេះ​ក៏មាន​ផ្លូវធំ​ទូលាយ ពិសេស​ការ​ចរ​នា នៃ​គម្រោង​វីឡា​ភ្លោះ​និ​មួយៗ មាន​ភាពរឹងមាំ និង​គុណភាព ទំហំ​ផ្ទះ ធំ​ទូលាយ ងាយស្រួល​រស់នៅ ជាមួយនិង​បរិស្ថាន ជាមួយ​ការ​រចនា​ផ្ទៃ​ខាងក្នុង យ៉ាង​ល្អ​ប្រណិត​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com