ជាតិ
សង្គមជាតិ
កិច្ចប្រជុំ​អាស៊ី​-​ប៉ាស៊ីហ្វិក យល់ថា យុវជន មាន​សារសំខាន់​ក្នុងការ​បង្កើត​វប្បធម៌​សន្តិភាព​
20, Nov 2019 , 8:19 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើជាអធិបតីក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទិ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើជាអធិបតីក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទិ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​បន្ទាប់ពីឆ្លងកាត់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២ ពេញ​មួយថ្ងៃ​រួចមក គឺ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​តាម​បណ្តា​ប្រទេស​នានា បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ហៅថា​សេចក្តីថ្លែងការណ៍​ភ្នំពេញ​។ សេចក្តីថ្លែងការណ៍​នេះ បង្ហាញ​គំនិត​យល់ស្រប​គ្នា​៩​ចំណុច ដោយ​ក្នុងនោះ មាន​១​ចំណុច និយាយ​ពី​យុវជន​។​


 
​ថ្នាក់ដឹកនាំ​ទាំងនោះ មាន​ទស្សនទាន​រួមគ្នា អំពី​តម្លៃ​និង​សារសំខាន់​របស់​យុវជន​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​។ ចំណុច​ទី​៥ នៃ​សេចក្តីថ្លែងការណ៍ បាន​សរសេរ​ដូច្នេះ​ថា​៖«​វា មាន​សារសំខាន់ ដែល​ត្រូវ​ប​ញ្ជូ​ល​យុវជន​និង​និស្សិត ទៅក្នុង​តួនាទី​ជា​អ្នកដឹកនាំ ហើយ​ជំរុញ​ពួកគេ​ឲ្យ​ចូលរួម​ទទួលខុសត្រូវ​លើ​បញ្ហា​សង្គម ប្រកាន់​ភ្ជាប់​នូវ​សីលធម៌ និង បង្កើត​វប្បធម៌​សន្តិភាព តាមរយៈ​ការអភិវឌ្ឍ​ផ្ត​ត់​គំនិត​»​។ 
 
​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ប្រព្រឹត្តទៅ​នៅ​វិមាន​សន្តិភាព ក្រោម​ប្រធានបទ «​ការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នាពេល​បច្ចុប្បន្ន​៖ សន្តិភាព ការបង្រួបបង្រួម​ជាតិ ការពឹង​ពាក់​គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញទៅមក និង​គុណ​តម្លៃ​សកល​»​។ 
 
​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​តំណាង​ប្រទេស​ន​នានា រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​ផងដែរ សរុប​ជាង​៨០០​នាក់​។ កិច្ចប្រជុំ នឹងត្រូវ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩៕ 

Tag:
 កិច្ចប្រជុំ​អា​សី​-​បា​សី​ហ្វី​ក​
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com