ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អភិបាលស្រុកបន្ទាយស្រី សប្បាយចិត្តពេលឃើញពលរដ្ឋ ចេះជួយកសិករ ក្នុងគ្រាមានអាសន្ន
19, Feb 2020 ,
9:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ តាសក់ផ្អែមសហគមន៍ស្រុកបន្ទាយស្រីប្រមាណ៣០តោន លក់ចេញអស់គ្មានសល់ បន្ទាប់ពីអភិបាលស្រុកបន្ទាយស្រី កៀងគរឱ្យប្រជាពលរដ្ឋជួយទិញគ្នា។ ផលតាសក់ផ្អែមអ្នកបន្ទាយស្រីនៅរដូវនេះ គ្មានការបញ្ជាទិញដូចមុនៗទេ ដោយអតិថិជនធំៗផ្អាកការទិញ ព្រោះលក់មិនដាច់។ ការធ្លាក់ចុះនៃចំនួនទេសចរខេត្តសៀមរាប ជាមូលហេតុធំដែលធ្វើឱ្យអ្នកដាំខ្នាតធំៗនៃដំណាំតាសក់ផ្អែម គ្មានទីផ្សារ។ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ដែលអន្ដរាគមន៍ដោះស្រាយបញ្ហាបណ្ដោះអាសន្ននេះ បានបង្ហាញអារម្មណ៍រីករាយ មិននឹកស្មានថាលោកអាចជួយកសិករយ៉ាងលឿនបែបនេះ។ ជាងនេះទៅទៀត លោក ហ្វីណង់ សប្បាយចិត្តជាខ្លាំងពេលឃើញពលរដ្ឋខ្មែរចេះឈឺឆ្អាលជួយកសិករ ក្នុងគ្រាដែលកំពុងមានអាសន្នកើតឡើង។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ឃឹម ហ្វីណង់ នៅក្នុងផ្សារហេរីថេក ជាទីដែលអភិបាលស្រុករូបនេះរៀបចំសម្រាប់ដាក់លក់តាសក់ផ្អែម ជួយកសិករស្រុកបន្ទាយស្រី៖
ការបញ្ជាទិញដំណាំតាសក់ផ្អែមរបស់សហគមន៍បន្ទាយស្រី ពី២តោន មកនៅត្រឹម២០០គីឡូក្នុងមួយថ្ងៃ នៅពេលគ្មានតម្រូវការទីផ្សារ។ ភាពស្ងប់ស្ងាត់នៃចំនួនទេសចរក្នុងខេត្ត មិនមែនប៉ះពាល់ត្រឹមសណ្ឋាគារ និងភោជនីយដ្ឋានធំៗនោះទេ ក្នុងនោះកសិករអ្នកដាំតាសក់ផ្អែមសម្រាប់ផ្គត់ផ្គង់ផ្សារទំនើប និងអាជីវកម្មធំៗ ក៏រងផលប៉ះពាល់មិនតិចដែរ។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ប្រាប់ពីមូលហេតុដែលលោកជួយរកទីផ្សារ ក៏ដូចជាជ្រោមជ្រែងការលក់តាសក់ផ្អែមកសិករ ព្រោះថាការប្រមូផលតាសក់របស់កសិករមានការស្ទះក្នុងរដូវកាលនេះ បន្ទាប់ពីគ្មានការបញ្ជាទិញ។ លោក ហ្វីណង់ បានបញ្ចេញដំណោះស្រាយបណ្ដោះអាសន្ន ទប់ទល់នឹងបញ្ហាបណ្ដោះអាសន្ន ព្រោះបារម្ភថា កសិករអាចបាក់ទឹកចិត្តលែងដាំ និងអាចជំពាក់បំណុលធនាគារផង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កសិកម្ម
តាសក់ផ្អែម
បន្ទាយស្រី
ឃឹម ហ្វីណង់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
1 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
2 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
3 ថ្ងៃ
រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម