ជាតិ
រដ្ឋាភិបាលសម្រេចបិទសាលារៀននៅក្នុងក្រុងសៀមរាបបណ្តោះអាសន្ន
07, Mar 2020 , 7:08 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល បាន​សម្រេចបិទសាលារៀនពីថ្នាក់​មតេយ្យដល់ឧត្តមសិក្សាទាំងរដ្ឋ​ និងឯកជន នៅក្នុងក្រុងសៀមរាបបណ្តោះអាសន្ន ក្រោយបុរសខ្មែរអាយ៣៨ឆ្នាំម្នាក់មានផ្ទុក COVID-19។ នេះជាការបញ្ជាក់របស់​លោក​ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រីសុខាភិបាល នៅក្នុងសន្និសីទកាសែតនៅល្ងាចថ្ងៃទី៧ មីនានេះ។



ការសម្រេចនេះ ធ្វើឡើងតាមការបញ្ជាផ្ទាល់ របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មកលោកម៉ម ប៊ុនហេង ពេលកំពុងធ្វើសន្និសីទកាសែត។ ​បើតាមលោក ម៉ម ប៊ុនហេង សាលារៀនទាំងនោះ ​នឹងបិទរយៈពេល១៤ថ្ងៃ ខណៈរដ្ឋាភិបាលកំពុងខ្នះខ្នែងទប់ស្កាត់ការរាលដាល COVID-19។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានបន្ថែមពីលើការសម្រេចមុននេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com