ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​ម្តាយ​មាន​ផ្ទៃពោះ គួរតែ​ប្រយ័ត្ន​ពី​ចំណុច​នេះ ក្នុងពេល​ងូតទឹក​
09, Apr 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពីអ្វី​ដែល​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ក្នុងពេល​ងូតទឹក​។​


 
តើ​មាន​អ្វី​ខ្លះទៅ​?
 
​សីតុណ្ហភាព​នៃ​ទឹក​របស់​អ្នក​មិនគួរ​ខ្ពស់​ពេក​ទេ ដោយ​ស្ថិតក្នុង​ចន្លោះ​ពី​៣៥​អង្សា​សេ ដល់​៣៨​អង្សា​សេ មិនគួរ​ឲ្យ​លើស​នឹង​ទេ ព្រោះ​ទឹក​ដែលមាន​សីតុណ្ហភាព​ខ្ពស់  អាចធ្វើ​ឲ្យ​អ្នក​ម្តាយ​វិលមុខ ថែមទាំង​អាចធ្វើ​ឲ្យ​កូន​ខ្វះ​អុកស៊ីសែន​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​លូតលាស់​មិនបាន​ល្អ​ឡើយ​។ ចំណែក​ទឹក​ដែលមាន​សីតុណ្ហភាព​ទាប​ពេក នឹង​អាចធ្វើ​ឲ្យ​អ្នក​ម្តាយ​ផ្តាសាយ​បាន​។ ក្រោយ​ពេលដែល​អ្នកមាន​ផ្ទៃពោះ​រួច អ្នក​មិនគួរ​បន្ត​រក្សា​ទម្លាប់​ត្រាំ​ទឹក​ក្នុង​អាង​ដើម្បី​ងូតទឹក​ឡើយ ព្រោះ​អាច​នាំយក​មេរោគ​ចូលក្នុង​រាងកាយ​អ្នក​យ៉ាង​ងាយ​តាមរយៈ​ស្បូន​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​ជាខ្លាំង​។ នៅពេលដែល​អ្នក​ចូលទៅ​ងូតទឹក អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដោយ​គួរតែ​ពាក់​ស្បែកជើង​ចូល​ងូតទឹក ទើប​អាច​ចៀស​ពី​ការ​រអិល​បាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com