អត្ថបទពាណិជ្ជកម្ម
ជួប​ជាមួយ រ៉ូ​ហ្សា និង ខៃ ម្តងទៀត​ក្នុង​ស្នាដៃ​ដ៏​ថ្មី​សន្លាង​មួយ មាន​ចំណងជើង​ថា
18, Nov 2020 , 11:39 am        
រូបភាព
​អត្ថបទដោយ​៖ លីន រតនា​
 
​តើ​ទស្សនិកជន​ទាំងអស់គ្នា មិនទាន់​ភ្លេច​តារា​សម្តែង​វ័យក្មេង ២​រូប នោះ​គឺ​កញ្ញា រ៉ូ​ហ្សា និង​លោក ខៃ ដែលជា​តួអង្គ​ឯក​ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ "​ទេពធីតា​ព្កុល​មាស​" មែន ឬទេ​?​ដោយសារតែ​ទេពកោសល្យ សមត្ថភាព​ក្នុងការ​សម្តែង និង​រូប​សម្រស់​ស្រស់​សោភា អ្នក​ទាំងពីរ ពិតជា​បាន​ឆក់យក បេះដូង ការគាំទ្រ​ជាច្រើន​ពី​ទស្សនិកជន ថែមទាំង​ដល់​ថ្នាក់​មាន​អ្នកគាំទ្រ បាន​សំណូមពរ​ជាច្រើន​ចង់ឃើញ​អ្នក​ទាំងពីរ ចាប់​ដៃគូ​ជាមួយគ្នា​ម្តងទៀត តាមរយៈ​បណ្តាញ​សង្គម​ថែម​ទៀតផង​។​







​នៅពេលនេះ ពេលវេលា​បានមក​ដល់​ហើយ តួឯក​ប្រុស​ស្រី​នៃ​រឿង​ភាគ​បុរាណ​ខ្មែរ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​ឆ្នាំ​២០២០​នេះ នឹង​ត្រលប់​មកវិញ ជាមួយ​វណ្ណ​កម្ម​ថ្មី​មួយ ដែល​ផលិតឡើង ក្រោម​ស្ថានីយទូរទស្សន៍ MyTV ដែលជា​ភាពយន្ត​ខ្នាត​ខ្លី​មាន​ចំណងជើង​ថា "​ស្នេហ៍​ឆ្លង​វេលា​" ដែល​ភាពយន្ត​មួយ​នេះ និយាយ​ពី​សម័យកាល​ថ្មី អ្វីដែល​ពិសេស​នោះ គឺមាន​អាថ៌កំបាំង​ជាច្រើន ដោយ​ធ្វើឱ្យ​អ្នកទស្សនា​មិនអាច​ទាយ​ពី​សាច់រឿង​ត្រូវ​ជាមុន​នោះទេ ដោយ​ផលិតករ​នៃ​ស្នាដៃ​មួយ​នេះ នោះ​គឺ​លោក គឹម​អាន សុ​ផា​ស័​ក្ត សូម​ធ្វើការ​បង្ហើប​ត្រឹមតែ​ប៉ុណ្ណឹង​សិន​។​
 
​សូម​រង់ចាំ​ទស្សនា​នៅលើ​កញ្ចក់​ស្ថានីយ៍ទូរទស្សន៍ CTN ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង 8 យប់​នេះ  និង​ថ្ងៃស្អែក​នៅ MyTV វេលា​ម៉ោង  9:30 ព្រឹក​។​










(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 MyTv
© រក្សាសិទ្ធិដោយ thmeythmey.com