អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo Y12s បំពាក់កម្លាំង​ថ្ម​ធំ​ដល់​ទៅ 5000mAh និង​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ស្កេ​ន​ក្រយៅដៃ​នៅ ចំហៀង​អេក្រង់ ដោយ​តម្លៃ​ត្រឹមតែ​…
18, Nov 2020 , 3:44 pm        
រូបភាព
​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ - ក្រុមហ៊ុន​ផលិតផល​ស្មា​ត​ហ្វូ​ន vivo បានធ្វើការ​ប្រកាស​ពី​ការត្រៀម​បង្ហាញ​ចេញ​នូវ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​មួយ​ម៉ូ​ឌែ​ល​នៃ​ស្មា​ត​ហ្វូ​ន vivo នៃ​ត្រកូល Y ។ មួយវិញទៀត​នៅថ្ងៃនេះ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ក៏បាន​ធ្វើការ​ប្រកា​សនូ​វ​តម្លៃ​របស់​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល Y ម៉ូ​ឌែ​ល vivo 12s នេះ​ផងដែរ​។​
​ចំពោះ​ស្មា​ត​ហ្វូ​ន vivo Y នេះដែរ​គឺ​ត្រូវបាន​ធ្វើការ​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត​ដែរ​បានផ្តល់​មកជា​មួយ​នឹង​ជម្រើស 2 ពណ៌ គឺ​ពណ៌​ខៀវ​ហៅថា Glacier Blue និង​មួយ​ពណ៌​ទៀត​គឺជា​ពណ៌​ខ្មៅ​ហៅថា Phantom Black ។ ស្មា​ត​ហ្វូ​ន​នេះដែរ​មាន​រូបរាង​ដូច​ពងក្រពើ 2,5D ស្តើង​ស្រាល​ល្អឥតខ្ចោះ​សម​បំផុត​នឹង​ដៃ​របស់​អ្នក​។ ជម្រើស​នៃ​ពណ៌​ថ្មី​ដ៏​សែន​ទាក់ចិត្ត បន្ថែម​ដោយ​ការ​រចនាបទ​ដ៏​លេចធ្លោ រាង​ស្លី​ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ ស្មា​ត​ហ្វូ​ន​នេះដែរ​ក៏ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​អេក្រង់ LCD Halo FullView មាន​ទំហំ 6.51 inch មាន​ខ្នាត 20:9 រីឯ​កម្រាស់​ស្តើង​ត្រឹម 8.41mm អាច​ធ្វើការ​ទស្សនា​បាន​ក្នុង​កម្រិត 720*1600 HD+ អេក្រង់​រឹងមាំ​ជាមួយ​ពណ៌​រស់​រវើក ជម្រើស​មុខងារ​ការពា​រ​ភ្នែក​ពី​ពន្លឺ​។​


 
​សម្រាប់​ផ្នែក​កាមេរ៉ា​របស់ Y12s នេះដែរ​គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនឹង កាមេរ៉ា​ក្រោយ 2 គ្រាប់ លែ​នទី​១ 13MP ជា​ផ្នែក​ការ​មេ​រ៉ា​គោល លែ​នទី​២ 2MP យើង​អាចធ្វើ​ការថតរូប​ព្រាល​នៅ​ផ្ទៃ​ខាងក្រោយ ។​
 
​រីឯ​សម្រាប់​ផ្នែក​កាមេរ៉ា​មុខ​មាន​១​គ្រាប់​មាន​ទំហំ 8MP លោកអ្នក​អាចធ្វើ​ការថតរូប​សែ​ល​ហ្វី​បាន​យ៉ាង​ល្អឥតខ្ចោះ​។​
 
​ស្មា​ត​ហ្វូ​ន vivo Y12s នេះដែរ​ក៏ត្រូវ​បាន​បំពាក់​ដោយ​ទំហំ RAM 3GB និង​អង់​ផ្ទុក​ទិន្នន័យ 32GB ដំណើរការ​ដោយ Helio P35 ចំពោះ​ផ្នែក​កម្លាំង​ថ្ម​របស់​វា​វិញ​គឺមាន​រហូតដល់​ទៅ 5000mAh មាន​ប្រព​ន្ធ័​សាក​ថ្ម​លឿន 10W Flash charge មិនតែប៉ុណ្ណោះ​ស្មា​ត​ហ្វូ​ន vivo Y12s នេះដែរ​ក៏ត្រូវ​ន​បាន​ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វ័យ​ដោយ​ការ​ស្កេ​ន​ក្រយៅដៃ​នៅ​ផ្នែក​ចំហៀង​នៃ​អេក្រង់​ផងដែរ​។​
 
​បងប្អូន​ប្រាកដជា​ចង់ដឹង​ហើយ​ថា​តើ​ស្មា​ត​ហ្វូ​ន vivo Y12s នេះ​មានតម្លៃ​ប៉ុន្មាន​? ចំពោះ​តម្លៃ​ដែរ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បានធ្វើ​ការបើក​ប្រកាស​នៅថ្ងៃនេះ​គឹ​ត្រឹមតែ $129 តែប៉ុណ្ណោះ​។ សម្រាប់​ថ្ងៃ​ប្រកាស​លក់​ជា​ផ្លូវការ​របស់​ស្មា​ត​ហ្វូ​ន vivo Y12s នេះ​នៅ​ថ្ងៃ​ណា​នោះ​សូម​បងប្អូន​ធ្វើការ​តាមដាន​ជាមួយនឹង​ផេ​ក​ផ្លូវការ vivo!!


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com