អត្ថបទពាណិជ្ជកម្ម
លោក​Richard W. Davidson ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​Century 21 Cambodia
19, Nov 2020 , 11:45 am        
រូបភាព
លោកគុយ វ៉ាត (ឆ្វេង) លោកស្រី ហ្គ្រេស រចនី (កណ្តាល) លោក RICHARD W. DAVIDSON (ស្តាំ)
លោកគុយ វ៉ាត (ឆ្វេង) លោកស្រី ហ្គ្រេស រចនី (កណ្តាល) លោក RICHARD W. DAVIDSON (ស្តាំ)
(​ភ្នំពេញ ២៨ កញ្ញា​, ២០២០) – ស្ថាបនិក​ក្រុមហ៊ុន CENTURY 21 Cambodia លោក គុយ វ៉ាត បានប្រកាស​នៅថ្ងៃនេះ សម្រេច​តែងតាំង​លោក Richard W. Davidson ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន CENTURY 21 Cambodia ដើម្បី​ឆ្លើយតប​នឹង​គោលដៅ និង​ចក្ខុវិស័យ ក្នុងការ​ក្លាយខ្លួនជា​ក្រុមហ៊ុន​អចលនទ្រព្យ​លេខ​មួយ​នៅ​កម្ពុជា និង​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។​

​លោក Davidson ធ្លាប់បាន​បម្រើ​ការងារ​ជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Real Estate LLC (​នៃ​ការិយាល័យ​កណ្តាល​ដ៏​ធំ​) ដែលជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក មាន​មូលដ្ឋាន​នៅ​អាមេរិក​។ នៅ Century 21 Cambodia លោកមា​នភារ​កិច្ចអភិវឌ្ឍន៍ និង​អនុវត្ត​យុទ្ធសាស្ត្រ​នានា ដើម្បី​ពង្រីក​ទីផ្សារ​អចលនទ្រព្យ​បន្ថែម និង​ពង្រីក​វត្តមាន​របស់​ក្រុមហ៊ុន​នៅ ក្នុងប្រទេស​កម្ពុជា និង​ទីផ្សារ​កំពុង​រីកចម្រើន​ផ្សេងៗ​ទៀត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​




 
​លោក Davidson ដែល​នឹង​ចាប់ផ្តើម​កាន់​តួនាទី​ថ្មី ចាប់ពី​ឆ្នាំ ២០២០ នេះ បាន​បំពេញ​តួនាទី​ក្នុងការ​គ្រប់គ្រង​ការលូតលាស់ នៃ​យីហោ CENTURY 21® ក៏ដូចជា​មាន​តួនាទី ជា​ប្រធាន​ក្រុមហ៊ុន CENTURY 21 Everest Realty Group នៅ​រដ្ឋ Utah សហរដ្ឋអាមេរិក​។ នៅ​ទីនោះ លោក​បាន​ដឹកនាំ​ឲ្យ​មាន​ការច្របាច់បញ្ចូលគ្នា រវាង​ក្រុមហ៊ុន CENTURY 21 Everest Realty Group និង​ក្រុមហ៊ុន Troop Real Estate នៅ​រដ្ឋកា​លី​ហ្វ​ញ៉ា ដែលជា​កំណត់ត្រា នៃ​ការបញ្ចូល​គ្នា​ធំជាងគេ​បំផុត​មិន​ធ្លាប់មាន ក្នុងចំណោម​បណ្តាញ​សមាជិក​ក្រុមហ៊ុន Century 21​។​
 
​លោក គុយ វ៉ាត និង​អ្នកស្រី ហ្គ្រេ​ស រចនី ដែលជា​សហ​-​ស្ថាបនិក​ក្រុមហ៊ុន Century 21 Cambodia បានលើកឡើង នៅក្នុង​សេចក្តី​ថ្លែង​ការរួម​មួយ​ថា​៖«​ការប្រកាស​ពី​ការតែងតាំង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី​នៅថ្ងៃនេះ បង្ហាញ​ពី​ការវិវត្ត​មួយ​ជំ​ហ៊ាន​ទៀត ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុះ​មុត​របស់​យើង ដោយ​មិន​ត្រឹម​មាន​គោលដៅ ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​តាំងចិត្ត ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។ លោក Davidson គឺជា​អ្នក​កាច់ចង្កូត​ដ៏​សំខាន់ នៅ​ពីក្រោយ​ភាពជោគជ័យ​ដ៏​អស្ចារ្យ នៃ​យីហោ CENTURY 21 ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​។ តាមរយៈ​ការជួយ​ត្រួសត្រាយ​ផ្លូវ​របស់លោក និង​ចំណេះដឹង​ជ្រៅជ្រះ​របស់គាត់ ពី​ការតភ្ជាប់​រវាង​យើង ទៅ​អតិថិជន និង​ទៅកាន់​ទីផ្សារ ដែល​យើង​មាន​គម្រោង​ទៅដល់​នាពេលខាងមុខ សមាជិក​ក្រុមប្រឹក្សាភិបាល មាន​ទំនុកចិត្ត​ខ្ពស់​ថា គោលដៅ​របស់​យើង នឹង​ក្លាយជា​ការពិត ហើយ​ភ្នាក់ងារ​របស់​យើង ព្រមទាំង​អតិថិជន ដែលជា​ម្ចាស់ផ្ទះ និង​អតិថិជន​អ្នកលក់ នឹង​បាន​ផលប្រយោជន៍​ពី​ភាពជោគជ័យ​រួម​របស់​យើង​»​។​
  



​លោក Davidson ធ្លាប់​ផ្តល់​ជា​យុទ្ធសាស្ត្រ និង​ប្រឹក្សា​យោបល់​ដល់​ក្រុមហ៊ុន CENTURY 21 Cambodia រយៈពេល ៣ ឆ្នាំ​ពេញ​មកហើយ តាមរយៈ​យីហោ​ក្រុមហ៊ុន CENTURY 21​។ គិត​មកទល់ពេលនេះ ក្រុមហ៊ុន Century 21 Cambodia មាន​ការិយាល័យ​ចំនួន ២៣ ការិយាល័យ​នៅ​ភ្នំពេញ ដែល​ប្រតិបត្តិការ​ដោយ​ប្រើ​យីហោ Century 21 និង​មាន​សាខា ៣៨ នៅ​ទូទាំងប្រទេស​កម្ពុជា (១៤ ខណ្ឌ​នៅ​ភ្នំពេញ និង ២៤ តាម​បណ្តា​ខេត្ត​)​។ ក្រុមហ៊ុន​មាន​ភ្នាក់ងារ​អចលនទ្រព្យ​សរុប​ជាង ៧០០​នាក់ ដែល​បានផ្តល់​សេវា​អចលនទ្រព្យ​ជូន​អតិថិជន​ដោយ​ចេញពី​ចិត្ត​រហូត​ទៅដល់ ១២១% ដែល​រួមមាន​ទាំង​អ្នកទិញ​ផ្ទះ ម្ចាស់ផ្ទះ និង​វិនិយោគិន​អចលនទ្រព្យ​នៅ​ជុំវិញ​ពិភពលោក​។ គឺ​កត្តា​ទាំងនេះហើយ ដែល​លោក Davidson រំពឹងថា​នឹង​ផ្តល់​ការរីកចម្រើន​បន្ថែមទៀត​ដល់​ក្រុមហ៊ុន​។​
 
​លោក Davidson បាន​បញ្ជាក់ថា​៖«​វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​កំពុង​រីកចម្រើន​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​កត្តាសេដ្ឋកិច្ច​អំណោយផល​ទាំង​កម្រិត មីក្រូ និង​ម៉ាក្រូសេដ្ឋកិច្ច បង្ហាញថា​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នឹង​បន្ត​រឹងមាំ​ថែមទៀត​សម្រាប់​ឆ្នាំ​ខាងមុខ​»​។ លោក​បន្តថា​៖«​គោលដៅ​របស់ខ្ញុំ​គឺ​ការដឹកនាំ​លើ​មុខងារ​ជាច្រើន​ដូចជា ការប្រើ​បណ្តាញ​សកល​ដែល​ខ្ញុំ​មាន និង​ជំនាញ​ភាពជា​អ្នកដឹកនាំ​របស់ខ្ញុំ​ដើម្បី​ជំរុញ​ទស្សនវិស័យ​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ជំរុញ​ក្រុមហ៊ុន​នេះ​ឆ្ពោះទៅ​ដំណាក់កាល​បន្ទាប់​ទាក់ទង​នឹង​ការពង្រឹង​ជំហរ​របស់​យើង​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍ និង​ដើម្បី​ឲ្យ​ពិភពលោក​អាច​ជឿទុកចិត្ត​»​។​


 
​ដើម្បី​ស្វែងយល់​ពី​អចលនទ្រព្យ​ដាក់លក់​ក្នុង​ប្រព័ន្ធ​របស់​ក្រុមហ៊ុន CENTURY 21 Cambodia សូម​ចូលទៅ​កាន់ www.century21global.com/for-sale-residential/Cambodia​។ ដើម្បី​សិក្សា​បន្ថែម​ពី​គុណ​តម្លៃ​ស្នូល​របស់​ក្រុមហ៊ុន Century 21 Cambodia សូម​ចូលទៅ​កាន់ Link នេះ https://century21.com.kh/opportunities-job-offering-century-21/.
 

​អំពី Century 21 Cambodia
​ក្រុមហ៊ុន Century 21 Cambodia គឺជា​សាខា​ទី ៧៥ ក្នុងចំណោម​បណ្តាញ​សកល​ដែល​ក្រុមហ៊ុន CENTURY 21 មាន​ប្រតិបត្តិការ​លើ​ពិភពលោក​។ ក្រុមហ៊ុន​នេះ​មាន​បណ្តាញ​ការិយាល័យ​ទូលំទូលាយ​នៅ​ភ្នំពេញ គ្របដណ្តប់ ២៥ ខេត្ត​នៅ​កម្ពុជា និង​មាន​ភ្នាក់ងារ​ពេញ​ម៉ោង ៧០០ នាក់ ព្រមទាំង អ្នកឯកទេស​ដីធ្លី ៣៨០០ នាក់ ដែល​សុទ្ធសឹង​មានគុណ​វុ​ឌ្ឍ​ច្បាស់លាស់ និង​ទទួលបាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ ក្រុមហ៊ុន Century 21 Real Estate LLC គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Realogy Holding Corp ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន​ក្រុង​ញូយ៉ក​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក (NYSE: RLGY)​។ ក្រុមហ៊ុន​នេះ​ក៏​ជា​ក្រុមហ៊ុន​ឈានមុខ​កម្រិត​ពិភពលោក​ខាង​ផ្តល់​សិទ្ធ​អាជីវកម្ម​លើ​ម៉ាក​យីហោ​ផ្នែក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ សេវា​ផ្លាស់ប្តូរ​ទីតាំង​អាជីវកម្ម​និង​លំនៅឋាន និង​សេវាកម្ម​ទាក់ទង​នឹង​ប្លង់​អចលនទ្រព្យ​។​


 
​កម្រង​រូបភាព​បន្ថែម​ដែល​លោក Davidson ប្រគល់​ពានរង្វាន់​ក្នុងឱកាស​នៃ​ការរៀបចំ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២ នៃ​គ្រួសារ Century 21 ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ និង​សកម្មភាព​ខ្លះៗ របស់លោក Davidson ក្នុងការ​បង្វឹក​បង្ហាត់​ដល់​សមាជិក​នៃ​គ្រួសារ Century 21 ប្រចាំ​ប្រទេស​កម្ពុជា​៕
  












(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com