អត្ថបទពាណិជ្ជកម្ម
លោក Arnaud Dufresne អគ្គនាយក​ផ្សារ​ទំនើប ជីប ម៉ុង​ណូ​រ៉ូ​ម៉​ល សរសើរ​រសជាតិ​ឆ្ងាញ់​របស់​នំ​ខេ​ក​ជប៉ុន FUWARI ក្នុង​ពិធី​សម្ពោធ​សាខា​ទី​៤
19, Nov 2020 , 3:13 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ - ហាង​លក់​នំ​ខេ​ក​ជប៉ុន ហ្វ៊ូ​វ៉ា​រី (FUWARI) បាន​បើកសម្ពោធ​សាខា​ទី​៤ របស់ខ្លួន នៅក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ​ម៉​ល បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ច្រើន ពី​អតិថិជន​កម្ពុជា ជាពិសេស​យុវវ័យ ដែល​និយម​ញាំ​នំ​ខេ​ក ជា​អាហារសម្រន់ និង ពិធី​ខួបកំណើត​ផ្សេងៗ​។
 
​កញ្ញា អាក់ គីម​បួ​យ ប្រធាន​គ្រប់គ្រង​ទូរ​ទៅ​ប្រែ​ន​នំ​ខេ​ក​ដ៏​ល្បី​នេះ បានបញ្ជាក់​ពី​មូលហេតុ​ដែល ហ្វ៊ូ​វ៉ា​រី ជ្រើសរើស​ពង្រីក​សាខា​មក​ផ្សារ​ទំនើប​ជីប ម៉ុង ណូ​រ៉ូ​ម៉​ល យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារ​ទីតាំង​ផ្សារ​ទំនើប​មួយ​នេះ ហ៊ុមព័ទ្ធ​ទៅដោយ​អាគារ​ខន់​ដូ និង​ការិយាល័យ​ជាច្រើន ។ ម្យ៉ាងវិញទៀត ទីតាំង​នេះ នៅ​ចំ​កណ្តាល​ក្រុង​តែម្តង ដោយមាន​អ្នកដំណើរ​ឆ្លងកាត់ ទាំង​ថ្មើរជើង ម៉ូតូ និង​រថយន្ត​ជា​ហូរហែ ចរាចរណ៍​មមាញឹក​ជាប្រចាំ​។ កត្តា​ទាំងអស់នេះ ធ្វើ​ឲ្យ​ខ្ញុំ​ជឿជាក់ថា​ចរាចរណ៍​ភ្ញៀវ​នៅក្នុង​ផ្សារ​ទំនើប​នេះ នឹង​ជួយ​ឲ្យ​ការលក់​នំ​របស់ខ្ញុំ​បាន​ចំនួន​កាន់តែច្រើន​»​។​


 
​ទន្ទឹមនឹងនេះ កញ្ញា ក៏បាន​ថ្លែងអំណរគុណ ដល់​អតិថិជន​ក្នុង​រាជធានី​ភ្នំពេញ​កន្លងមក ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​រសជាតិ​នំ​ខេ​ក ហ្វ៊ូ​វ៉ា​រី FUWARI ។​
 
​លើសពីនេះ កញ្ញា អាក់ គីម​បួ​យ ក៏​ជឿជាក់​ដែរ​ថា ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន ជីប ម៉ុង នឹង​ទទួលបាន​ជោគជ័យ ដូច​មុខ​ជំនួញ​ផ្សេងទៀត ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ផងដែរ​។ 






 
​លោក Arnaud Dufresne  អគ្គនាយក​ថ្មី​ផ្សារ​ទំនើប ជីប ម៉ុង បាន​ចូលរួម​អបអរសាទរ ជាមួយ​ការសម្ពោធ​សាខា​ហាង​នំ​ខេ​ក​ថ្មី​នេះ ហើយ​ថ្លែងអំណរគុណ ដល់​ទំនុកចិត្ត​ហាង​នំ ហ្វ៊ូ​វ៉ា​រី FUWARI ចំពោះ​ផ្សារ​ទំនើប​ជីប ម៉ុង​។ លោក Arnaud ជឿជាក់ រសជាតិ​នំ​ខេ​ក​ដ៏​ឆ្ងាញ់​របស់ ហ្វ៊ូ​វ៉ា​រី FUWARI និង​តម្លៃ​ដ៏​សមរម្យ​បំផុត​នេះ នឹង​ទទួលបាន​ជោគជ័យ និង​ការគាំទ្រ​កាន់តែច្រើន​ពី​អតិថិជន ដែល​និយម​មក​ផ្សារ​ទំនើប​ជីប ម៉ុង ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com