ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
មិនមែនអស់ជម្រើសបានទៅរៀនកសិកម្មនោះទេ! កសិកម្មគួរជាជម្រើសមួយច្បាស់លាស់ រូបពីមជ្ឈមណ្ឌល CE SAIN
× ភ្នំពេញ៖ «មិនដឹងរៀនអ្វី រៀនកសិកម្មតែម្ដងទៅ» ។ នេះជាការគិតរបស់យុវជនមួយចំនួន យកជំនាញកសិកម្មជាជម្រើសចុងក្រោយ។ អ្នកខ្លះចង់រៀនជំនាញផ្សេងទៅវិញទេ តែដោយសារខ្វះលទ្ធភាព ក៏រៀនពេទ្យសត្វ ឬរៀនចិញ្ចឹមសត្វជាដើម។ អ្នកខ្លះទៀតគិតថា ជំនាញកសិកម្ម មិនខ្ពង់ខ្ពស់ដូចគេ ជំនាញពេទ្យ ច្បាប់ ធនាគារជាដើមទើបល្អ។
ប៉ុន្តែលោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មិនគាំទ្រការគិតបែបនេះឡើយ។ លោកថ្លែងថា បើសិស្សគិតបែបនេះ ទោះទៅរៀនក៏មិនបានល្អដែរ។ លោកបន្ថែមថា យុវជនបើជ្រើសរើសជំនាញកសិកម្ម គឺត្រូវប្រាកដខ្លួនឯងថាស្រឡាញ់ជំនាញនេះ និងដាក់ចិត្តរៀន។ លោកបន្តថាយុវជនត្រូវចេះសម្លឹងទីផ្សារការងារ ថាតើទីផ្សារកំពុងវិវត្តន៍ដល់ណា និងត្រូវការធនធានមនុស្សបែបណា?
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដូចតទៅនេះ៖
បើតាមលោក ង៉ោ ប៊ុនថាន ការងារក្នុងវិស័យកសិកម្មដែលរង់ចាំនិស្សិត មានដូចជា អ្នកបច្ចេកទេសក្នុងខ្សែសង្វាក់ផលិតកម្ម តាំងពីការដាំដុះ រហូតដល់វេចខ្ចប់នាំចេញ, កសិដ្ឋាន, អាជីវកម្មផ្សេងៗទាក់ទងនឹងកសិកម្ម, វារីវប្បកម្ម, ការងារអង្គការ និងរដ្ឋជាដើម។
សាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្យាយាមរៀបចំផែនការបង្រៀន ឲ្យតាមទាន់និន្នាការបច្ចុប្បន្ន ដែលទាំងរដ្ឋាភិបាល និងវិស័យឯកជន កំពុងផ្តោតលើកសិ-ឧស្សាហកម្ម និងទំនើបកម្មផ្នែកកសិកម្មផ្សេងទៀត។ នេះបើតាមលោក ង៉ោ ប៊ុនថាន ដែលអះអាងថាកសិកម្មក្នុងសាលាមួយនេះ ត្រូវបែងចែកជា ១០ជំនាញ ដូចជា៖ ផ្នែកដាំដុះ ចិញ្ចឹមសត្វ ពេទ្យសត្វ ព្រៃឈើ ជលផល វិស្វកម្មកសិកម្ម កសិក-ឧស្សាហកម្ម កៅស៊ូ សេដ្ឋកិច្ចកសិកម្មអភិវឌ្ឍន៍ជនបទ និងសូរិយោដី៕
Tag:
ង៉ោ ប៊ុនថាន
កសិកម្ម
អបរំ
© រក្សាសិទ្ធិដោយ thmeythmey.com