អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បេក្ខជន​ឯករាជ្យ​លោក Angus King បន្ត​ឈ្នះ​កៅអី​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Maine
07, Nov 2018 , 12:32 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Angus King អាយុ​៧៤​ឆ្នាំ បន្ត​ឈ្នះ​កៅអី​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Maine ក្នុងការ​ប្រកួតប្រជែង​ការបោះឆ្នោត​ពាក់កណ្តាល​អ​ណ​ត្តិ នា​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ ក្នុងនាម​ជា​បេក្ខជន​ឯករាជ្យ​។​

 
​បើ​ផ្អែក​តាម​លទ្ធផល​បឋម លោក Angus King ទទួលបាន​សំឡេងគាំទ្រ ដាច់​ឆ្ងាយ​ពី​គូប្រជែង​ពីរ​នាក់​ទៀត គឺ​លោក Eric Brakey ពី​គណបក្ស​សាធារណរដ្ឋ និង​លោក Zak Ringelstein ពី​គណបក្ស​ប្រជាធិបតេយ្យ​។​
 
​លទ្ធផល​បាន​បង្ហាញថា លោក King បន្តកាន់កាប់​អាសនៈ​ព្រឹទ្ធសភា​ជិ​ក Maines រយៈពេល​៦​ឆ្នាំ​បន្ថែមទៀត ក្នុងនាម​ជា​អ្នកនយោបាយ​ឯករាជ្យ បន្ទាប់ពី​លោក​បាន​ជាប់​ក្នុង​អាណត្តិ​ដំបូង​របស់ខ្លួន កាលពី​ឆ្នាំ​២០១៣​។​
 
​លោក King ដែលជា​អតីត​អភិបាលរដ្ឋ Maine ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០០៣ ស្ថិតក្នុង​ចំណោម​បេក្ខជន​ឯករាជ្យ​២​នាក់ ដែល​បានឈ្នះ​កៅអី​ព្រឹទ្ធសភា នាពេល​កន្លងមក​។ អ្នកនយោបាយ​ម្នាក់ទៀត​នោះ គឺ​លោក Bernie Sanders ដែល​បានឈ្នះ​នៅ​រដ្ឋ Vermont ចាប់ពី​ឆ្នាំ​២០០៧​មក​៕

Tag:
 បោះឆ្នោតអាមេរិក
 
© រក្សាសិទ្ធិដោយ thmeythmey.com