ព័ត៌មានសុខភាព
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


ព័ត៍មានសុខភាព
12 hrs - 362
​វា​គួរតែ​បំភ្លេច​នូវ​ការចំណាយ​លុយ​ច្រើនៗ​ទៅលើ​ក្រែ​ម​លាបមុខ និង​ការព្យាបាល​ដោយ​វះកាត់​ទៀត​ទៅ​។ តែ​គួរ​ដល់ពេល​ងាក​មករក​វិធី​ធម្មជាតិ​ដើម្បី​ប្រឆាំង​ភាព​ចាស់​តាមរយៈ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​។ ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អាចជួយ​អ្នកប្រឆាំង​ភាព​ជ្រីវជ្រួញ​របស់​ស្បែ​កបាន​៖
12 hrs - 1658
  ​កុំព្យូទ័រ​គឺជា​គ្រឿង​អេឡិចត្រូនិច​ដែល​មនុស្ស​មួយចំនួន​មិន​អាច​មិន​ប្រើ​បាន​ឡើយ ព្រោះ​វា​ជា​ឧបករណ៍​សំខាន់​ក្នុង​ការបំពេញ​ការងារ ជា​ហេតុ​ដែល​ធ្វើឲ្យ​មនុស្ស​មិន​អាច​ឃ្លាត​ពី​វា​បាន​ឡើយ ប៉ុន្តែ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ តើ​អាច​ប្រើ​កុំព្យូទ័រ​បានទេ​?
23 hrs - 522
​និយាយ​ជាមួយ​មនុស្ស​ប្រុស​ដូចជា​ចាក់ទឹក​លើ​ក្បាល​ទា​? សូម​នារី​ទាំងឡាយ​ស្វែងយល់​ពី​មូលហេតុ​សិន​។ តាម​ការសិក្សា​មួយ​របស់​អ្នកជំនាញ​អង់គ្លេស បាន​បង្ហាញថា ខួរក្បាល​មនុស្ស​ប្រុស​មានការ​ពិបាក​យ៉ាងខ្លាំង​ក្នុង​ការទទួល​សំឡេង​របស់​ស្រី​។​
23 hrs - 1827
  ​ក្នុងនាម​ជា​បុរស​ដូចគ្នា ខ្ញុំ​សូម​ហែកកេរ្តិ៍​ខ្លួនឯង​បន្តិច​ទៅ​ចុះ​។ ធម្មតា​លើកដំបូង​ដែល​អ្នក​បាន​រួមភេទ វា​អាចជា​ពេលវេលា​មួយ​មាន​ភាព​តក់ស្លុត​ខ្លាំងណាស់ ព្រោះថា​សម្រាប់​បុរស គឺ​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​អនុវត្ត​លើ​រឿងនេះ ដូច្នេះ សម្រាប់​ការរួម​ភេទ​ជា​លើកដំបូង គឺ​ដឹងថា​ចៀស​មិន​ផុតពី​ការ​ឆាប់​ចេញ​ទឹកកាម និង​បញ្ចប់​ការរួម​ភេទ​ណាស់ ហើយ​វា​ពិតជា​ប៉ះពាល់​ដល់​ខាង​ស្រី​ខ្លាំង​ណាស់ដែរ​ហើយ​។
1 day - 412
ស្បែក​ស្រស់ស្អាត ស ទន់ និង​ភ្លឺ​ម៉ត់​រលោង គឺជា​ក្តី​ស្រមៃ​របស់​មនុស្ស​គ្រប់រូប​។ ស្បែក​ស្រស់ស្អាត ធ្វើឲ្យ​អ្នក​មើល​ទៅក្មេង និង​មាន​ភាព​ទាក់ទាញ ទោះបីជា​អ្នក មាន​អាយុ​ចាស់​បន្តិច​ហើយ​ក្តី​។​
2 day - 5666
​ថ្មី​ៗនេះ​ខ្ញុំ​បានចាប់ផ្តើម​ការហាត់​ប្រាណ​ដោយ​ការ​ជិះ​កង់ ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​កី​ឡានេះ​ដែរ​។ ប៉ុន្តែ​គ្រប់​ពេលដែល​ខ្ញុំ​ជិះ​កង់​រយៈពេល​យូរ លិង្គ​របស់ខ្ញុំ​ពិតជា​ងាយ​នឹង​ឈឺ​ណាស់ ហើយ​ក៏មាន​អារម្មណ៍​ស្ពឹកៗ​ថែមទៀត​។ តើ​ការ​ជិះ​កង់​បែបនេះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​លិង្គ​ដែរ​ទេ​?
2 day - 673
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ចេញ​វិធាន​ការពង្រឹង​ការត្រួតពិនិត្យ​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​។ ការ​ក្រើនរំលឹក​នឹង​ពង្រឹង​សុវត្ថិភាព​បែបនេះ គឺ​ដោយសារ​តែមាន​ករណី​ពុល​ចំណីអាហារ ដែល​បាន​កើតមាន​ជា​ញឹកញាប់​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​មួយចំនួន ជាពិសេស​ក្រសួង​មាន​គោលបំណង​កាត់បន្ថយ​ការផ្ទុះ​ករណី​ពុល​ចំណីអាហារ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។ នេះ​បើ​យោងតាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១៧ ខែមករា​។
2 day - 644
​ជំងឺ​ផ្តាសាយ គឺជា​ការបង្ក​រោគ​ដោយ​វីរុស​នៅក្នុង​ច្រមុះ និង​បំពង់ក​។ វា​ច្រើនតែ​គ្មានអ្វី​គ្រោះថ្នាក់​ឡើយ គ្រាន់តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិនសូវ​ល្អ​នឹង​វា​ប៉ុណ្ណោះ​។ មាន​វិ​រុស​ច្រើន​ប្រភេទ​ណាស់ដែ​លអាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ផ្តាសាយ​នេះ​។​
3 day - 459
​   ​ជំងឺមហារីក មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​បើ​អ្នក​ជួបប្រទះ​ជំងឺ​នេះ គឺ​ពិបាក​ព្យាបាល​បំផុត​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន ប្រសើរ​ជាង​ព្យាបាល​។ តើ​ស្ត្រី​ដែល​ដល់​វ័យ ៣០ គួរតែ​ប្រយ័ត្ន ចំពោះ​ជំងឺមហារីក​អ្វីខ្លះ​?
3 day - 316
​ ​នេះ​គឺជា​ព័ត៌មាន​អាក្រក់​មួយៈ ជំងឺ​បេះដូង គឺជា​មូលហេតុ​ដែលនាំអោយ​ស្លាប់​មនុស្ស​ជាច្រើន ។ ប៉ុន្តែ​ព័ត៌មាន​ល្អ​គឺថា មានរឿង​ជាច្រើន​ដែល​អ្នក​អាចធ្វើ​ដើម្បី​រក្សា​បេះដូង​របស់​អ្នក​អោយមាន​សុខភាព​ល្អ​។​
3 day - 852
​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​សហរដ្ឋអាមេរិក (​ស​.​រ​.​អ​) ថ្លែងថា មាន​ថ្នាំ​ព្យាបាល​ជំងឺថ្លើម​ប្រភេទ សេ (C) ឲ្យ​ជាសះស្បើយ​ដល់​ទៅ​៩០​ភាគរយ ដែល​អាច​រក​ទិញ​បាន​នៅ​ស​.​រ​.​អ​។ តម្លៃ​ថ្នាំ​ថ្មី​ទាំងនោះ​អាច​ដល់​ទៅ​១០០០ (១​ពាន់​ដុល្លារ​) ក្នុង​១​គ្រាប់ ឬក៏​១០០,០០០ (១​សែន​ដុល្លារ​) ក្នុង​មួយរយៈ​ពេល​នៃ​ការព្យាបាល​ពី​៣ ទៅ ៦​ខែ​នោះ បើ​ធៀប​នឹង​ប្រទេស​ឥណ្ឌា​ដែលមាន​តម្លៃថោក​ជាង គឺ​ត្រឹម​ប្រមាណ​ពី​៥០០០ ទៅ​៦០០០​ដុល្លារ​តែប៉ុណ្ណោះ​។
4 day - 2517
​ ​កាលពី​អត្ថបទ​មុនៗ​យើងខ្ញុំ​បាន​ណែនាំ​អ្នក​ពី​បបរ​មួយចំនួន​ដែល​ល្អ​ចំពោះ​សុខភាព និង​ឆ្អឹង​របស់​កូន​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​នៃ​បបរ​ម្យ៉ាង​ដែល​អាចធ្វើ​ឲ្យ​កូន​អ្នក​ចៀស​ពី​ជំងឺ​ទល់លាមក​បាន​។ តើ​មាន​របៀប​ធ្វើ​ដូចម្តេច​ខ្លះទៅ​?
4 day - 514
  ​មនុស្ស​យើង​ច្រើនតែ​ចូលចិត្ត​លេងសើច​ត្រង់​ថា គូស្នេហ៍​មួយគូ​នឹង​ឈប់​រួមភេទ​ជាមួយគ្នា​ទៀតហើយ​នៅពេល​ពួកគេ​រៀបការ​រួច​។ ស្ថិត​ត្រង់ចំណុច​នេះ ខ្ញុំ​អាច​និយាយបានថា វា​មិន​ទាំងអស់​នោះទេ ប៉ុន្តែ​វា​នឹង​អាច​កើតឡើង​បានដែរ បើសិនជា​ប្តី ឬ​ប្រពន្ធ​កំពុង​តែមាន​អាកា​រៈ​ដូចខាងក្រោម​នេះ ជ្រៀតចូល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់ខ្លួន​។
5 day - 2691
ការ​ណាត់ជួប​គ្នា​រវាង​មនុស្ស​ប្រុស និង​ស្រី​គឺជា​រឿង​មួយ ហើយ​វា​ក៏​ជា​ហេតុផល​ដ៏​ល្អ​មួយ ដែល​ពួកគេ​ទាំងពីរ​នាក់​អាច​ចំណាយពេល​វេលា​នៅ​ជាមួយគ្នា​ក្នុងការ​ញ៉ាំ​អាហារ​ពេលយប់ ឬ​មើល​កុន​។ ប៉ុន្តែ​ដល់ពេល​យើង​និយាយ​ដល់ ចំណង់​ផ្លូវភេទ​វិញ វា​អាចមាន​អាហារ​ខ្លះ​ធ្វើ​ឲ្យ​អ្នក​លែង​ចាប់អារម្មណ៍​រឿង​លើ​គ្រែ​តែម្តង​។
5 day - 629
​កាលណា​កូន​ដល់​អាយុ​ចូលរៀន​ហើយ វា​ពិតជា​រឿង​មួយ​ធូរស្រាល​ក្នុង​អារម្មណ៍​របស់​ឪពុកម្តាយ​ណាស់ ព្រោះ​មិនចាំបាច់​ពិបាក​នៅតាម​មើល​បន្តទៀត ប៉ុន្តែ​វា​គឺជា​គំនិត​មួយ​ខុស​ហើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ កូន​ដែល​ចាប់ផ្តើម​ចេញទៅ​រៀន​នៅ​សាលា មានន័យថា​គេ​ត្រូវ​ការប្រើ​ជីវិត​រស់នៅ​ក្រៅ​ផ្ទះ​ដើម្បី​ស្វែងយល់​អំពី​ទិដ្ឋភាព​នៅ​ពិភព​មួយ​ផ្សេង​ក្រៅពី​រង្វង់​គ្រួសារ​ដោយ​ខ្លួនឯង បង្កើត​មិត្តភក្តិ និង​អភិ​វ​ឌ្ឈ​ន៍​បុគ្គលិកលក្ខណៈ​របស់ខ្លួន​។ យ៉ាងណាមិញ ឪពុកម្តាយ​គួរតែ​យល់ថា កូន​របស់ខ្លួន​អាច​នឹងមាន​បញ្ហា​ច្រើន​នៅពេល​ចាប់ផ្តើម​ចូលរៀន​បែបនេះ ហើយក៏​មានរឿង​មួយចំនួន​ដែល​ពួកគេ​គួរ​យល់ដឹង​កាន់តែច្រើន​នៅពេល​នេះដែរ​ដូចជា​៖
6 day - 957
​ប្រសិនជា​អ្នក​ញ៉ាំ​ទឹក​ត្រូវ នោះ​វា​នឹង​អាចជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​បានសម្រេច ព្រោះ​ទឹក​ក៏​ជា​ធាតុ​សំខាន់​នៅពេលដែល​អ្នក​ចង់បាន​រាង​ស្អាត​ដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ញ៉ាំ​ទឹក​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​រាង​ដែល​ស្អាត​បាន​។ តើ​គួរតែ​ញ៉ាំ​បែបណា​ខ្លះទៅ​?
6 day - 3387
មនុស្ស​ប្រុស​ប្រហែលជា​មិនដឹង​ទេ ថា​មនុស្ស​ស្រី​ត្រេកត្រអាល និង​ត្រូវការ​របស់​ខាងក្រោម​នេះ ពេល​កំពុង​ប្រយុទ្ធ​គ្នា លើ​សមរភូមិ​ក្តៅ​សាច់ ហើយ​បើ​អ្នក​បំពេញ​ឲ្យ​នាង​បាន ធានាថា នាង​នឹង​បាក់ចិត្ត​លើ​អ្នក​ស្តូក​តែម្តង​។​
6 day - 931
​ការធ្វើដំណើរ​កម្សាន្ត​ជាមួយ​កូនតូចៗ ឬ​កូន​ធំ​បន្តិច​អាច​ក្លាយទៅជា​រឿង​ពិបាក ជាពិសេស​វា​តែងតែ​ត្រូវការ​ឆ្លងកាត់​ពេលវេលា​ដែល​កូន​ត្រូវការ​គេង​ថ្ងៃ និង​ចូល​គេង​តាម​ទម្លាប់​របស់​ពួកគេ​។ ការដែល​ទទួល​បានកា​រ​សម្រាក​ត្រឹមត្រូវ​គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ឲ្យ​ក្មេង​មាន​អារម្មណ៍ល្អ​ក្នុងពេល​គេ​ចេញ​ឆ្ងាយ​ពី​ផ្ទះ ដូច្នេះ​គន្លឹះ​មួយចំនួន​ខាងក្រោម​នេះ គប្បី​តែ​ឪពុកម្តាយ​គួរតែ​អនុវត្តបាន​ហើយ​ក្នុងពេល​ធ្វើដំណើរ​ជាមួយ​កូនតូចៗ​។
7 day - 1104
​ប្រសិនជា​អ្នក​ចង់បាន​រាង​ស្អាត អ្នក​អាច​ប្រើ​ផ្លែឈើ ទឹកដោះគោ​ជូរ និង​ស្រូវ​សាលី​បាន នោះ​អ្នកនឹង​អាចមាន​រាង​ស្គម​បាន​។ ដូចនេះ​តើ​មាន​របៀប​ធ្វើ​ដូចម្តេច​ខ្លះទៅ​?
7 day - 10885
  ​ធម្មតា​មេជី​វិត​ឈ្មោល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ដល់​ការ​មាន​ផ្ទៃពោះ ហើយ​កាលណា​ដែល​ចំនួន​របស់​វា​មាន​តិច និង​គ្មាន​ចលនា​ខ្លាំងក្លា​ទេ វា​ពិតជា​ធ្វើ​ឲ្យ​ការ​មាន​ផ្ទៃពោះ​តែងតែ​ទទួលបាន​កា​រប​រ៉ា​ជ័យ​ជាមិនខាន​។ ការ​ស្លៀក​សម្លៀកបំពាក់​តឹងៗ ក៏​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​មេជី​វិត​ឈ្មោល​ដែរ ជាពិសេស​បុរស​ដែលមាន​បញ្ហា​មេជី​វិត​ឈ្មោល​មាន​តិច​ស្រាប់​។ ទម្លាប់​អាកា​រៈ​ដូចជា ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ក៏​អាច​ប៉ះពាល់​ដល់​មុខងារ​ផ្លូវភេទ​របស់​ពួកគេ​ដែរ​។
prev12345...910next

20 Jan 2017