អត្ថបទពាណិជ្ជកម្ម
ឡែ​ម ជា​ព្រំដែន​អន្តរជាតិ​មាន​សក្តា​នុព​ល សម្រាប់​វិនិយោគ​លំនៅដ្ឋាន​
01, Feb 2021 , 4:49 pm        
រូបភាព
​ទោះបី​កូ​វីដ​-១៩ មិនទាន់មាន​វ៉ាក់សាំង​ចាក់​ការពារ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ព្រំដែន​អន្តរជាតិ​ធំ​ទី​២​ឡែ​ម នៅតែ​ជា​តំបន់​មាន​សក្តា​នុព​ល សម្រាប់​វិនិយោគ​អចលនទ្រព្យ ពិសេស​លំនៅដ្ឋាន​។ អភិបាលស្រុក​កំរៀង បាន​អះអាងថា ព្រំដែន​អន្តរជាតិ​ឡែ​ម មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អប្រសើរ មិន​ចាញ់​ក្រុង​ប៉ោយប៉ែត​ឡើយ​។​

​សំណង់​អគារ​ថ្មីៗ សណ្ឋាគារ ធនាគារ និង​ក្រុមហ៊ុន​ធំៗ​មួយចំនួន ត្រូវបាន​សាងសង់​តម្រង់​ជួរ​គ្នា​យ៉ាង​ត្រៀម​ត្រា នៅតាម​បណ្តោយ​ផ្លូវជាតិ​៥៩​។ ការរីកចម្រើន​លូត​លាត់ នៃ​វិស័យ​ទាំងនេះ ជា​សូចនាករ​បង្ហាញថា សេដ្ឋកិច្ច និង ការវិនិយោគ​នៅ​ព្រំដែន​អន្តរជាតិ​ដូង (​ឡែ​ម​) មាន​ភាព​អំណោយផល​ច្រើន មិន​ចាញ់​ក្រុង​ប៉ោយប៉ែត​នោះឡើយ​។ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​កៅស៊ូ​ថ្មី​មានគុណ​ភាពល្អ ជាច្រើន​បានដាក់​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​។ 


 
​ជុំវិញ​សំទុះ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​នេះ អភិបាលស្រុក​កំរៀង លោក សុក គឹម​ខុន មានប្រសាសន៍ថា ព្រំដែន​ឡែ​ម មាន​លក្ខណៈពិសេស ជាង​ព្រំដែន​ផ្សេងទៀត​ត្រង់​ថា នៅទីនេះ មានឱកាស​វិនិយោគ​ច្រើន ហើយ​អាជ្ញាធរ​ស្វាគមន៍​ជានិច្ច ចំពោះ​វិនិយោគិន​ថ្មីៗ​។ លោក​អភិបាលស្រុក​បន្តថា​៖« ស្រុក​កំរៀង មាន​ច្រក​អន្តរជាតិ​ឡែ​ម​ដូច​មាន​ដុំ​ពេជ្រ និង​មាន​ដំណាំ​កសិឧស្សាហកម្ម សម្រាប់​កែច្នៃ​។ ហើយ​ពលរដ្ឋ​៧០​ភាគរយ​ជា​កសិករ និង​៣០​ភាគរយ​ជា​អាជីវករ​»​។​


 
​ដោយសារ​ឱកាសល្អ​នេះ លោក ឈួន សិរី​វិចិត្រ អគ្គនាយក​ក្រុមហ៊ុន បុរី រតនសម្បត្តិ លើកឡើងថា លោក​បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ​វិស័យ​លំនៅដ្ឋាន នៅ​ឡែ​ម ដោយ​ភាពជឿជាក់ និង​មាន​មោទកភាព ចំពោះ​ការវិនិយោគ​នេះ​។ លោក​បន្តថា បុរី រតនសម្បត្តិ មាន​គោលការណ៍​៥​ចំណុច ទី​១ បុរី​មានគុណ​ភាពល្អ​, សំណង​រឹងមាំ​, មាន​ប្លង់រឹង​, មាន​សុវត្ថិភាព ទី​៥​និរន្តរភាព និង​ប្រណិត​ភាព​។ លោក​លើកទឹកចិត្ត ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ មិនគួរ​មើលរំលង​លំនៅដ្ឋាន នៅ​ព្រំដែន​អន្តរជាតិ​ឡែ​ម​។ ហើយ​គម្រោង​បុរី រតនសម្បត្តិ តម្លៃ​សមរម្យ ដែល​អាចឆ្លើយតប​ជាមួយ​តម្រូវការ​ជាក់ស្តែង​រប​ស់​អតិថិជន​។ 
 
​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្សារ​កំរៀង និង​ជិត​បុរី រតនសម្បត្តិ លោកស្រី រឿន សម្ផស្ស និយាយថា លោកស្រី​ពិតជា​រីករាយ ដែល​ឃើញ​អ្នករកស៊ី ចាប់ផ្តើម​សម្លឹង​និង​យល់ថា “​ឡែ​ម​ជា​ប៉ោយប៉ែ​តទី​២​។ ហើយ​លោកស្រី​បាន​បង់​រំ​លោះ​ផ្ទះ​ជាមួយ បុរី រតនសម្បត្តិ​មួយ​ខ្នង​រួចហើយ​។ ពលរដ្ឋ​អ្នកលក់​កាហ្វេ​ម្នាក់​ផ្សេងទៀត កញ្ញា គឹម សៀក និយាយថា នៅ​ច្រក​អន្តរជាតិ​ឡែ​ម​មាន​ប្រពល​រដ្ឋ​ច្រើន មិន​ចាញ់​ប៉ោយប៉ែត​នោះទេ​។ នៅទីនេះ នា​រយពេល​ចុងក្រោយ គឺមាន​លំហូរ​ប្រជាជន​ចេញចូល​ច្រើន​។ កញ្ញា​បន្ថែមថា​៖ “​ខ្ញុំ​មក​រស់នៅ​ទីនេះ ១០​ឆ្នាំ​ហើយ​។ តម្លៃ​ដី និង​ផ្ទះ ថ្លៃ​ជាង​មុន​ឆ្ងាយ​ណាស់​។ ហើយ​ពិសេស​ពលរដ្ឋ​នៅទីនេះ ចាប់ផ្តើម​យល់ថា លំនៅដ្ឋាន​មានតម្លៃ​សម្រាប់​គ្រួសារ​របស់​ពួកគាត់​”​។​


 
​ព្រំដែន​អន្តរជាតិ​ដូង ឬ​ព្រំដែន​អន្តរជាតិ​ឡែ​ម ស្ថិតនៅក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង និង​ជាប់​ព្រំដែន​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ កំរៀង​មាន​ពលរដ្ឋ​ប្រមាណ​ជាង​៦​ម៉ឺន​នាក់​។ នៅ​ព្រំដែន​អន្តរជាតិ​ឡែ​ម ជា​ច្រក​នាំ​ផ្លែឈើ​ធំជាងគេ និង​ច្រក​អន្តរជាតិ​ធំ​ទី​២ បន្ទាប់ពី​ក្រុង​ប៉ោយប៉ែត ដោយមាន​លំហូរ​ពលរដ្ឋ​ចេញចូល ជាង​១​លាន​នាក់​ក្នុង​មួយឆ្នាំ​។ សម្រាប់​ពលរដ្ឋ​ដែល​កំពុង​រក​ឱកាស​ថ្មី ក្នុង​វិស័យ​អចល​ទ្រព្យ​និង​លំនៅដ្ឋាន មិនគួរ​មើលរំលង ច្រកព្រំដែន​អន្តរជាតិ​បាន​ឡែ​ម​នោះឡើយ​៕












 

 

 


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com