COVID-19
ជាតិ
ពលរដ្ឋ២នាក់ទៀតនៅភូមិតាងួន ខណ្ឌពោធិ៍សែនជ័យឆ្លងជំងឺកូវីដ-១៩
04, Aug 2021 , 3:30 pm        
រូបភាព
ទិដ្ឋភាពពលរដ្ឋនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានក្រុមគ្រូពេទ្យយកសំណាករកជំងឺកូវីដ-១៩កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ រូបភាពពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩_
ទិដ្ឋភាពពលរដ្ឋនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានក្រុមគ្រូពេទ្យយកសំណាករកជំងឺកូវីដ-១៩កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ រូបភាពពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩_
ដោយ:
ភ្នំពេញ៖ ពលរដ្ឋចំនួន២នាក់ទៀតនៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យបានឆ្លងជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី៤ ខែសីហា ពលរដ្ឋនៅភូមិតាងួនចំនួន១០នាក់ហើយដែលបានឆ្លងជំងឺកូវីដ-១៩។

 
លោកស្រី ទៀប វណ្ណរឿង ចៅ​សង្កាត់កាកាបទី១ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា អ្នកជំងឺទាំង២នាក់នោះគឺត្រូវបានក្រុមគ្រូពេទ្យយកសំណាក​កាលពីព្រឹកថ្ងៃទី៤ ខែសីហា ក្នុងចំណោមសំណាកពលរដ្ឋចំនួន១២៩នាក់​។ 
 
បើតាមលោកស្រីចៅសង្កាត់កាកាបទី១ បច្ចុប្បន្នពលរដ្ឋដែលធ្វើតេស្តកាលពីព្រឹកមិញនេះ គឺកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីរង់ចំាលទ្ធផលតេស្តរកជំងឺកូវីដ-១៩ដែលតា។ 
 
កាលពីថ្ងៃទី២ ខែសីហា ក្រុមគ្រូពេទ្យបានយកសំណាកពលរដ្ឋនៅភូមិតាងួនចំនួន១៣៩នាក់ ដោយក្នុងនោះមាន៨នាក់តេស្តវិជ្ជមានកូវីដ-១៩។​
 
បើតាមលោកស្រី ទៀប វណ្ណរឿង ពលរដ្ឋដែលតេស្តអវិជ្ជមានកូវីដ-១៩កាលពីប៉ុន្មានថ្ងៃមុននោះ គឺពួកគេមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតឡើយ។ «អ្នកឆ្លង(កូវីដ-១៩)គឺបញ្ជូនទៅពេទ្យអស់ហើយ។ តែអ្នកអវិជ្ជមានកូវីដ-១៩ គឺយើងបើកឲ្យគាត់​(បញ្ចប់បិទខ្ទប់)ពីព្រោះយើងបិទខ្ទប់គាត់បាន៣ថ្ងៃហើយ គឺគ្រូពេទ្យថាអត់មានអីទេ»។ នេះជាការរៀបរាប់របស់លោកស្រីចៅសង្កាត់កាកាបទី១។ 
 
មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​​ពលរដ្ឋ២នាក់ទៀត នៅភូមិតាងួន ខណ្ឌពោធិ៍សែនជ័យ វិជ្ជមានកូវីដ-១៩
 
ជាតិ,សង្គម(កូវីដ-១៩)
ដោយ៖ សៅ សុខអេង
 
ភ្នំពេញ៖ ពលរដ្ឋ​២នាក់ទៀតដែលរស់នៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានឆ្លងជំងឺកូវីដ-១៩។ លោកស្រី ទៀប វណ្ណរឿង ចៅ​សង្កាត់កាកាបទី១ បាន​ប្រាប់​សារ​ព័ត៌មានថ្មីៗតាមទូរសព្ទថា អ្នកវិជ្ជមានទាំង២នាក់នេះ ស្ថិតក្នុងចំណោមពលរដ្ឋ ១២៩នាក់ ដែលក្រុមគ្រូពេទ្យ បានយកសំណាកតេស្តនៅ​ព្រឹកថ្ងៃទី៤សីហានេះ។
 
សូមជម្រាបថាកាលពីយប់ថ្ងៃទី២ សីហាកន្លងទៅ ក្រុមគ្រូពេទ្យ ក៏បានរកឃើញពលរដ្ឋក្នុងភូមិតាងួននេះ ៨នាក់ដែរ មានវិជ្ជមានកូវីដ-១៩ ក្នុងចំណោមសំណាក១៣៩។  បើតាមលោកស្រី វណ្ណរឿង អ្នកវិជ្ជមានទាំង១០នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយ និងរង់ចាំលទ្ធផលវិភាគរកករណីបំប្លែងថ្មី ​ដែលតា។ 
 
ចំពោះអ្នកអវិជ្ជមាន កាលពីយប់ថ្ងៃទី២ សីហា បានបញ្ចប់ការធ្វើចត្តាឡីស័កហើយ ខណៈអ្នកដែលមានតេស្តអវិជ្ជមាននៅព្រឹកថ្ងៃទី៤ សីហានេះ នៅបន្តធ្វើ​ចត្តាឡីស័ក នៅតាមផ្ទះសិន។ នេះបើតាមចៅសង្កាត់កាកាបទី១ ដោយលោកស្រី បញ្ជាក់ដូច្នេះ៖« «អ្នកឆ្លង គឺបញ្ជូនទៅពេទ្យអស់ហើយ តែអ្នកអវិជ្ជមានកូវីដ-១៩ គឺយើងបើកឲ្យគាត់ ​(បញ្ចប់បិទខ្ទប់) ពីព្រោះយើងបិទខ្ទប់គាត់បាន៣ថ្ងៃហើយ គឺគ្រូពេទ្យថាអត់មានអីទេ»​។
មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​ ៧៩.៦៣៤នាក់ ក្នុងនោះ​ ១១.៣៥២នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ​៧៣.៨០៣នាក់ និង​ស្លាប់​សរុប ១.៤៨៨នាក់​។ ក្នុងចំណោមអ្នកឆ្លងជិត៨ម៉ឺននាក់នោះ គឺមានអ្នកជំងឺកូវីដ-១៩​បំប្លែងថ្មី«ដែលតា»ចំនួន២៦០នាក់ (ស្រី១២៥នាក់)៕   
 
 
 
កូវីដ-១៩ សរុប​ ៧៩.៦៣៤នាក់ ក្នុងនោះ​ ១១.៣៥២នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ​៧៣.៨០៣នាក់ និង​ស្លាប់​សរុប ១.៤៨៨នាក់​។ 
ក្នុងចំណោមអ្នកឆ្លងជិត៨ម៉ឺននាក់នោះ គឺមានអ្នកជំងឺកូវីដ-១៩​បំប្លែងថ្មី«ដែលតា»ចំនួន២៦០នាក់(ស្រី១២៥នាក់)៕   
 
 
 

Tag:
 ភូមិតាងួន
  ទៀបវណ្ណរឿង
 ពោធិ៍សែនជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com