ជាតិ
ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្ដុះបណ្ដាល« អក្ខរកម្មឌីជីថល» ដើម្បីបង្កើនចំណេះដឹងមន្ត្រី និងយុវជន
20, Aug 2021 , 8:59 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីហ្វេសប៊ុកក្រសួង)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីហ្វេសប៊ុកក្រសួង)
ដោយ:
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាល« អក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា» ដល់បុគ្គលិកឯកជន មន្ត្រីរាជការ និងសហគ្រិន ចំនួន៣០០នាក់ ដោយឥតគិតថ្លៃ។ ការបណ្ដុះបណ្ដាលនេះនឹងធ្វើឡើងតាមរយៈអនឡាញ ចាប់ពីថ្ងៃទី ២៨សីហា ខាងមុខនេះ។


បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៨សីហា វគ្គបណ្ដុះបណ្ដាល អក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ធ្វើឡើងដើម្បីអភិវឌ្ឍនចំណេះដឹង និងជំនាញឌីជីថល ដល់មន្រ្តីរាជការនិង អ្នកបម្រើការក្នុងវិស័យនេះ។ 
 
វគ្គបណ្ដុះបណ្ដាលនេះមានបង្រៀន អក្ខរកម្មឌីជីថលទូទៅ, ការវិភាគនិងបកស្រាយទិន្នន័យ, ការទូទាត់ប្រាក់តាមអនឡាញ និងQR កូដ, សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណែត, ការធ្វើទីផ្សារឌីជីថល និងការរចនាក្រាហ្វិក។ 
 
សម្រាប់បុគ្គលិកវិស័យឯកជន សហគ្រិន និង មន្ត្រីរាជការ ចង់ចូលរូមក្នុងវគ្គបណ្ដុះបណ្ដាលនេះ អាចទាក់ទងទៅលេងទូរស័ព្ទ ០១២ ៦២៨ ៦៦៥។ ការផុតកំណត់ដាក់ពាក្យចូលរួមគឺត្រឹមថ្ងៃទី ២៥សីហា ឆ្នាំ២០២១៕ 
 

Tag:
 ទេសចរណ៍
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com