ជាតិ
ពលរដ្ឋខ្មែរ១០នាក់ បម្រុងឆ្លងដែនទៅថៃ ត្រូវឃាត់ខ្លួន
14, Nov 2021 , 9:29 pm        
រូបភាព
ពលរដ្ឋទាំង១០នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ។ រូបភាពពី ស្នងការនគរបាលខេត្តឧត្តមានជ័យ
ពលរដ្ឋទាំង១០នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ។ រូបភាពពី ស្នងការនគរបាលខេត្តឧត្តមានជ័យ
ស្នងការនគរបាលខេត្តឧត្តមានជ័យ បានឃាត់ពលរដ្ឋខ្មែរចំនួន១០ ដែលបម្រុងលួចឆ្លងដែនតាមច្រករបៀងទៅប្រទេសថែ នៅថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០២១។ ក្រោយការសាកសួរ និងធ្វើកិច្ចសន្យាអប់រំ នៅស្នងការនគរបាលខេត្ត ពលរដ្ឋទាំង១០នាក់ ត្រូវបានដោះលែងឲ្យត្រលប់ទៅគេហដ្ឋានវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។


បើតាមលោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តមានជ័យ ពលរដ្ឋទាំង១០នាក់ មានស្រីចំនួន ៤នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ។ ពលរដ្ឋខាងលើ មានទីលំនៅ ស្រុកអង្គរជុំ ខេត្តសៀមរាប និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្រោយធ្វើកិច្ចសន្យារួច ពលរដ្ឋទាំងអស់ ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។


 ពលរដ្ឋទាំង១០នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ។ រូបភាពពី ស្នងការនគរបាលខេត្តឧត្តមានជ័យ

គួរបញ្ជាក់ផងដែរថា កម្លាំងចម្រុះដែលប្រចាំការគោលដៅអូរស្មាច់ បានឃាត់ខ្លួនពលរដ្ឋទាំង១០នាក់ នៅ ថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចខាងកើតអូរទី២ ភូមិសាស្រ្តប៉ុស្តិ៍អណ្ដែតមុត UA (៥៦៥០០-៩៤៨៣៦) ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ៕
 

Tag:
 ថ្មីៗ
  ឆ្លងដែនខុសច្បាប់
  ថៃ
  ស្នងការនគរបាលខេត្តឧត្តមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com