កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ សារ ទី, ជួនចាន់ចាវ, សឿត ណាវ៉ា, ប្រាក់ មុន្នីឧត្តម និងប្រាក់ ធីវា ស្ថិតក្នុងបញ្ជី៣០នាក់
23, Nov 2021 , 6:49 am        
រូបភាព
AFF Suzuki Cup៖ សារ ទី ជួនចាន់ចាវ សឿត ណាវ៉ា ប្រាក់ មុន្នីឧត្តម និងប្រាក់ ធីវា ស្ថិតក្នុងបញ្ជី៣០នាក់។ ប្រភពរូបពី EDC PPCFC និង PKRSVR
AFF Suzuki Cup៖ សារ ទី ជួនចាន់ចាវ សឿត ណាវ៉ា ប្រាក់ មុន្នីឧត្តម និងប្រាក់ ធីវា ស្ថិតក្នុងបញ្ជី៣០នាក់។ ប្រភពរូបពី EDC PPCFC និង PKRSVR
ដោយ: រួបរួម
កីឡាករឆ្នើមអគ្គិសនីកម្ពុជា សារ ទី ត្រូវកោះហៅចូលក្នុងក្រុមជម្រើសជាតិជាលើកដំបូងសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2020។ បញ្ជីឈ្មោះទាំង៣០នាក់ ក៏មានវត្តមានឡើងវិញរបស់កីឡាករជើងចាស់ ប្រាក់ មុន្នីឧត្តម នៃក្រុមព្រះខ័នរាជ រួមទាំង សឿត ណាវ៉ា របស់បឹងកេត ក៏ដូចជា ជួន ចាន់ចាវ និង ប្រាក់ ធីវា ដែលបានជួយឲ្យភ្នំពេញក្រោនលើកពានមិត្តហ្វូនខេមបូឌានលីគផងដែរ។

 
ព្រឹត្តិការណ៍ AFF Suzuki Cup 2020 ដែលគ្រោងដំបូងនាអំឡុងឆ្នាំ២០២០ ត្រូវបានលើកពេលដោយសារកូវីដ-១៩ ដោយការរៀបចំជាថ្មីនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅសិង្ហបុរី។ កម្ពុជាស្ថិតក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងឡាវ។

បញ្ជីឈ្មោះទាំង៣០នាក់របស់កម្ពុជា៖
-វិសាខា៖ ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ, កែវ សុខផេង, កែវ សុខសិលា, ច្រឹង ពលរដ្ឋ, ទេស សម្បត្តិ
-បឹងកេត៖ ចាន់ វឌ្ឍនាកា, សេត រ៉ស៊ីប, សៀង ចន្ធា, ហ៊ុល គឹមហ៊ុយ, សឿត ណាវ៉ា
-ព្រៃវែង៖ ស៊ិន សុវណ្ណមករា, វីរៈ ដារ៉ា, ចាន់ សារ៉ាពេជ្រ, ឡេង ណូរ៉ា, ស រតនា,
-ណាហ្គាវើលដ៍៖ គួច សុកុម្ភៈ, សុះ ស៊ូហាណា
-ភ្នំពេញក្រោន៖ លឹម ពិសុទ្ធ, អ៊ន ចាន់ ប៉ូលីន, ជួន ចាន់ចាវ, យ៉ើ សាហ្វី, ប្រាក់ ធីវា
-ព្រះខ័នរាជស្វាយរៀង៖ សារ៉េត គ្រីយ៉ា, សឿយ វិសាល, មិន រតនៈ, អ៊ាន ពិសី, ប្រាក់ មុន្នីឧត្តម
-កងយោធពលខេមរភូមិន្ទ៖ ញាណ សុស៊ីដាន
-អគ្គិសនីកម្ពុជា៖ សារ ទី៕ 
 

Tag:
 AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com