COVID-19
អន្តរជាតិ
Omicron ជាឈ្មោះវីរុសកូវីដ-១៩ បំប្លែងថ្មីកាន់តែគ្រោះថ្នាក់
27, Nov 2021 , 7:26 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការព្រួយបារម្ភចំពោះវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលមានកម្រិតកាន់តែខ្ពស់។ វីរុសនេះ ត្រូវបានដាក់ឈ្មោះថា Omicron ដោយវាកំពុងរាលដាលនៅអាហ្វ្រិកខាងត្បូង ហើយបន្តទៅប្រទេសមួយចំនួន។

 
Omicron មានឈ្មោះជាវិទ្យាសាស្ត្រថា B.1.1.529 ។ វាត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ហើយបន្ទាប់មក ឃើញវត្តមាននៅបុតស្វាណា បែលហ្ស៊ិក ហុងកុង និងអ៊ីស្រាអែល។
 
អ្នកវិទ្យាសាស្ត្របានបង្ហាញថា វីរុសបំប្លែងខ្លួនទម្រង់ B.1.1.529 បានបំប្លែងខ្លួនជាង១០ដងច្រើនជាងវីរុសបំប្លែងខ្លួនទម្រង់ដែលតាដែលបានបំប្លែងខ្លួន២ដង និងបេតាចំនួន៣ដង។ អ្នកដឹកនាំបច្ចេកទេសរបស់ WHO លើជំងឺកូវីដ-១៩ លោកស្រី Maria Van Kerkhove បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញថា ការដែលវីរុសបានបំប្លែងខ្លួនជាច្រើនដង អាចនឹងជិះឥទ្ធិពលទៅឥរិយាបទរបស់វីរុស។ មានន័យថា វីរុសអាចនឹងប្រែប្រួលសកម្មភាព និងសមត្ថភាពកាចសាហាវជាងមុន ឬក៏អាចខ្សោយជាងមុនក៏ថាបាន។ 
 
លោកស្រីបញ្ជាក់ថា ក្រុមអ្នកសិក្សាស្រាវជ្រាវនឹងត្រូវការចំណាយពេលពីរទៅបី សប្តាហ៍ដើម្បីស្វែងយល់ពីផលប៉ះពាល់នៃវីរុសបំប្លែងខ្លួនថ្មីនេះទៅលើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com