ជាតិ
សុខភាព
មន្រ្តីដុតកម្ទេចចោលទំនិញម្ហូបអាហារខូចគុណភាពប្រមាណ៣តោននៅខេត្តកណ្ដាល
13, Dec 2021 , 7:59 am        
រូបភាព
ទំនិញម្ហូបអាហារខូចគុណភាពប្រមាណ ៣តោនត្រូវដុតកម្ទេចចោលកាលពីថ្ងៃទី១១ធ្នូ នៅខេត្តកណ្ដាល។ នេះបើតាមរបាយការណ៍របស់ អគ្គការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.​)នៅថ្ងៃទី១២ធ្នូ។



អគ្គការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​​ បញ្ជាក់ថា កន្លងទៅមន្រ្តីរបស់ខ្លួនប្រចាំខេត្តកណ្ដាល​បានរកឃើញ​ និងដកហូតទំនិញ​ខូចគុណភាព​បានសរុបចំនួន​ ៣តោន​ពីទីផ្សារ​ និងសិប្បកម្មនានាក្នុងខេត្តកណ្ដាល។ ទំនិញទាំងនោះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេ​ត្តកណ្ដាល​ និងមន្ត្រីពាក់ព័ន្ធ ឯភាពគ្នាធ្វើការដុតកម្ទេចចោលកាលពីថ្ងៃទី១១ធ្នូ នៅទីលានបាល់ទាត់ក្រុងតាខ្មៅ។ 


 រូបភាពពី អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
 
មន្ត្រីនៃអគ្គការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ​តែងតែធ្វើការចុះត្រួតពិនិត្យអនុលោមភាពលើគុណភាព និងសំបកវេចខ្ចប់ទំនិញតាមផ្សារនានាទូទាំងប្រទេសជាបន្តបន្ទាប ដើម្បីទប់ស្កាត់ការចរាចរណ៍ទំនិញក្លែងក្លាយ​ ទំនិញខូចគុណភា​ព​ និងទំនិញដែលមានសំបកវេចខ្ចប់មិនត្រឹមត្រូវ៕ 

រូបភាពពី អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

Tag:
 ទំនិញខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com