ជាតិ
ការរៀបរណ្ដាប់ថ្វាយទេវតាឆ្នាំថ្មី ពិតជាទទួលបានសិរីសួស្ដីដល់ក្រុមគ្រួសារ ដោយចេតនាចិត្ត
13, Apr 2022 , 6:59 pm        
រូបភាព
លោក ញាន ភឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ជាទីប្រឹក្សាគណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងជាសមាជិកគណកម្មការស្រាវជ្រាវ វិជ្ជាហោរាសាស្ត្រ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៃគណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ
លោក ញាន ភឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ជាទីប្រឹក្សាគណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងជាសមាជិកគណកម្មការស្រាវជ្រាវ វិជ្ជាហោរាសាស្ត្រ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៃគណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ
ភ្នំពេញ៖ ការរៀបគ្រឿងរណ្ដាប់ ដើម្បីថ្វាយទេវតា ដែលយាងចុះមករក្សាឆ្នាំថ្មី ពិតជាទទួលបានសិរីសួស្ដី ដល់ក្រុមគ្រួសារ លុះត្រាណាចេតនាចិត្តរបស់ពួកគេ ជ្រះថ្លានិងធ្វើដោយការសប្បាយរីករាយក្នុងចិត្ត ដោយមិនកំណត់ថារៀបច្រើន ឬក៏រៀបតិចនោះឡើយ។


 
លោក ញាន ភឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ជាទីប្រឹក្សាគណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងជាសមាជិកគណកម្មការស្រាវជ្រាវ វិជ្ជាហោរាសាស្ត្រ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៃគណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការរៀបគ្រឿងរណ្ដាប់ មានបាយសី ផ្លែឈើ និងនំផ្សេងៗជាដើម មិនបានកំណត់ថាត្រូវតែរៀបចំច្រើន ឬតិចឡើយ។ 
 
សំខាន់ការរៀបច្រើនឬក៏តិច ក៏ទទួលបានសិរីសួស្ដីក្នុងក្រុមគ្រួសារបាន ដោយអាស្រ័យលើចេតនាចិត្តសប្បាយរីករាយនោះឯង។ លោក ញាន ភឿន បានលើកឡើងបន្ថែមថា បុណ្យកើតឡើងដោយចេតនា ដោយការជម្រះចិត្តឱ្យបានស្អាតផូរផង់ គឺជាលក្ខណៈប្រពៃនៃសេចក្ដីសុខរបស់ខ្លួន។
 
ដើម្បីជ្រាបកាន់តែច្បាស់ តទៅនេះសូមអញ្ជើញអស់លោក លោកស្រី អ្នកនាងកញ្ញា ស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ជាមួយលោក ញាន ភឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ជាទីប្រឹក្សាគណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងជាសមាជិកគណកម្មការស្រាវជ្រាវ វិជ្ជាហោរាសាស្ត្រ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៃគណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ដោយក្ដីរីករាយ៖


 

Tag:
 ចូលឆ្នាំ
  ប្រពៃណី
 
© រក្សាសិទ្ធិដោយ thmeythmey.com