ជាតិ
សង្គមជាតិ
ក្រសួងការពារជាតិ រើសទ័ពថ្មី៦០០នាក់ បញ្ជូលទៅផ្នែកកាំភ្លើងធំ
09, Jun 2022 , 9:59 pm        
រូបភាព
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុល និងផែសំចត នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុល និងផែសំចត នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។
ដោយ៖ វ៉ន ស៊ីចេន 
 
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យជ្រើសរើសពលទានហានថ្មី៦០០នាក់ តាមសំណើរបស់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ។ សេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាល ស្តីពីការអនុញ្ញាតឲ្យជ្រើសរើសទ័ពថ្មីទាំង៦០០នាក់ ចេញនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។



បើតាមសេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាល ទ័ពថ្មីទាំង៦០០នាក់នោះ នឹងត្រូវបញ្ចូលទៅក្នុងក្របខ័ណ្ឌនៃកងវរសេនាតូចចំនួន៣កង ដែលបង្កើតថ្មី ដោយកងវរសេនាតូចទាំង៣កងនោះ ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ៕ 
 
 
 

Tag:
 រើសទ័ពថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com