ជាតិ
លោក អ៊ឹម ឈុនលឹម បន្តជាប់ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី
28, Jun 2022 , 10:59 am        
រូបភាព
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ រូបពី ក្រុមប្រឹក្សារធម្មនុញ្ញអគ្គលេខាធិការដ្ឋាន។
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ រូបពី ក្រុមប្រឹក្សារធម្មនុញ្ញអគ្គលេខាធិការដ្ឋាន។
ដោយ៖ វ៉ន ស៊ីចេន
 
 
ភ្នំពេញ៖ លោក អ៊ឹម ឈុនលឹម បន្តជាប់ជាប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ អាណត្តិថ្មី ខណៈសមាជិកថ្មី៣រូប ចូលកាន់តួនាទី។ ​នេះបើតាមក្រុមប្រឹក្សាធម្មនុញ្ញថ្ងៃទី២៧ មិថុនា ឆ្នាំ២០២២។

 
ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតាំង លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ។ នេះជាអាណត្តិទី៤ របស់លោក អ៊ឹម ឈុនលឹម។ អាណត្តិ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល៣ឆ្នាំ។ លោក អ៊ឹម ឈុនលឹម កាន់តួនាទីប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តាំងពីឆ្នាំ២០១៣មក។   
 
ជាមួយគ្នានេះ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានចូលរួមពិធីតែងតាំងសមាជិកថ្មី លោក អ៊ុជ គឹមអន ជ្រើសតាំងដោយរដ្ឋសភា , លោក ឌុយ ធៅ តែងតាំងដោយក្រុមប្រឹក្សានៃអង្គចៅក្រម និងលោក ស្រី ណូរី តែងតាំងដោយព្រះមហាក្សត្រ ជំនួសសមាជិក៣រូប​គឺ សម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់, លោក អ៊ុត ឈន និង លោក អ៊ឹម សួស្តី ។
 
បើតាមលោក អ៊ឹម  ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រយៈពេល២៤ឆ្នាំមកនេះ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញទទួលបានសមិទ្ធផលជាច្រើន ដែលបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ស្ថាប័នកំពូល និងឯករាជ្យផងដែរ៕
 

Tag:
 លោក អ៊ឹម ឈុនលឹម ជាប់ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com