កីឡាជាតិ
ជាតិ
ហុកគីនារី​បាន​លេខ៨ ប៉ុន្តែ​សហព័ន្ធពេញចិត្តចំពោះការបង្កើត​សិទ្ធផលថ្មី​ មុនស៊ីហ្គេម
15, Aug 2022 , 3:33 pm        
រូបភាព
ការប្រកួតកីឡាហុកគី Indoor Hockey Asia Cup 2022 ជំនួបកម្ពុជា និងសិង្ហបុរី រូបពីសហព័ន្ធកីឡាហុកគីកម្ពុជា
ការប្រកួតកីឡាហុកគី Indoor Hockey Asia Cup 2022 ជំនួបកម្ពុជា និងសិង្ហបុរី រូបពីសហព័ន្ធកីឡាហុកគីកម្ពុជា
 សហព័ន្ធកីឡាហុកគីកម្ពុជាបានបង្ហាញការពេញចិត្តចំពោះការបង្កើតសិទ្ធផលថ្មី​របស់កីឡាការិនីកម្ពុជាបើទោះបានចំណាត់ថ្នាក់លេខ៨ ក៏ដោយ។ ក្រុមកីឡាការិនីកម្ពុជា បានចាញ់ក្នុងការប្រកួតជាមួយក្រុមសិង្ហបុរី ក្នុងវគ្គដណ្ដើមយកចំណាត់ថ្នាក់លេខ៧ ដោយលទ្ធផល២-០ កាលពីថ្ងៃទី១៤ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋាន Huanmark ក្នុងទីក្រុងបាងកក ប្រទេសថៃ។

 
យោងតាមការផ្សាយលើហ្វេសប៊ុករបស់សហព័ន្ធកីឡាហុកគីកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅ ការរកបានពិន្ទុក្នុងការប្រកួតIndoor Hockey Cup 2022 នៅទីក្រុងបាងកក និងការឈ្នះលើប្រទេសសិង្ហបុរី ក្នុងលទ្ធផល៣-០ក្នុងវគ្គចែកពូល គឺជាសិទ្ធផលថ្មី។

ផ្អែកលើសិទ្ធផលវិជ្ជមាននៃការប្រកួតអន្ដរជាតិផ្សេងៗ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣(CAMSOC)និងគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដាក់វិញ្ញាសាកីឡានេះក្នុងការប្រកួតស៊ីហ្គេម នាឆ្នាំ២០២៣។ដោយឡែក សម្រាប់ការប្រកួត ដណ្ដើមយកលេខ៥កម្ពុជា  ក្រោយចាញ់ ឆាយនីសតៃប៉ិ ៣-២ កាលពីថ្ងៃទី១៣ និងចាញ់ សិង្ហបុរីក្នុងវគ្គដណ្ដើម៧ ក្នុងលទ្ធផល២-០ កាលពីថ្ងៃទី១៤ ខែសីហា។
  

ក្រុមកីឡាការិនីហុកគីកម្ពុជា និងគ្រូបង្វឹក ក្រោយបញ្ចប់ការប្រកួតជាមួយ សិង្ហបុរី រូបពីសហព័ន្ធកីឡាហុកគីកម្ពុជា

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Indoor Hockey Cup 2022 វិញ្ញាសានារីមាន៩ប្រទេសចូលរួម ក្នុងមាន កម្ពុជា, ឆាយនីសតៃប៉ិ, ឥណ្ឌូណេស៊ី អឺរ៉ង, កាហ្សាក់ស្ថាន, ម៉ាឡេស៊ី, ប៉ាគីស្ថាន, សិង្ហបុរីនិងម្ចាស់ផ្ទះ ថៃ។ កម្ពុជា ទទួលបានលេខ៨ ដោយតាមពីក្រោយដោយ ប៉ាគីស្ថាន និងលេខ៧ក្រុមនារីរបស់សិង្ហបុរី។ ដោយឡែក ចំណាត់ថ្នាក់ផ្សេងទៀតគឺត្រូវរងចាំលទ្ធផលពីការប្រកួតនៅរសៀលថ្ងៃទី១៥ ខែសីហា។ សម្រាប់វិញ្ញាសាបុរស កម្ពុជាពុំបានចូលរួមទេ៕
 
 
 

Tag:
 ហុកគី​
  Hockey
  Indoor Hockey Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com