ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កោះកុង៖ វិទ្យាល័យនៅឃុំជីខលើ មិនឱ្យសិស្សប្រើទូរស័ព្ទនៅសាលាឡើយ ដើម្បីគុណភាពសិក្សាសិស្ស
29, Aug 2022 , 11:44 am        
រូបភាព
សកម្មភាពសិស្សានុសិស្ស កំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន ជីខលើ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
សកម្មភាពសិស្សានុសិស្ស កំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន ជីខលើ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ដោយ៖ ស៊ួង ប៉ិ 
 
ស្រែអំបិល, កោះកុង៖ វិទ្យាល័យ ហ៊ុន សែន ជីខលើ មិនអនុញ្ញាតឱ្យសិស្សានុសិស្ស ប្រើប្រាស់ទូរស័ព្ទ (smart phone) ក្នុងសាលាឡើយ។ ការអនុវត្តបែបនេះ ដើម្បីឱ្យសិស្សយកចិត្តទុកកដាក់លើការសិក្សា ចំណាយពេលធ្វើលំហាត់ និងអានសៀវភៅ និងការប្រើប្រាស់ទូរស័ព្ទ ក្រោមរូបភាពអសីលធម៌ផ្សេងៗ។

 
តទៅនេះ សូមលោកអ្នកនាង ទស្សនាវីដេអូដូចតទៅ៖ 
 
 
ដើម្បីបណ្ដុះទម្លាប់ការអានសៀវភៅ ធ្វើលំហាត់ នៅពេលចេញលេង និងប្រើប្រាស់ទូរស័ព្ទឱ្យចំគោលដៅក្នុងវ័យសិក្សា វិទ្យល័យ​ ហ៊ុន សែន ជីខលើ ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំ​បិល ខេត្តកោះកុង បានដាក់ចេញវិន័យ លើការប្រើប្រាស់ទូរស័ព្ទដៃ។ ពោលគឺមិនអនុ​ញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទ smart phone នៅអំឡុងម៉ោងសិក្សា ឬបរិវេណសាលានោះឡើយ។ 
 
ជុំវិញការអនុវត្តវិធានការដូច្នេះ លោក ម៉ែន ចាន់ឌីណា លេខានាយកវិទ្យាល័យ ហ៊ុន សែន ជីខលើ លើកឡើងថា ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយកចិត្តទុកដាក់លើការសិក្សាជាងមុន និងជំនួសការប្រើប្រាស់ទូរស័ព្ទលេងហ្គេម ឬសកម្មភាពអសីលធម៌ ជំនួសមកអានសៀវភៅ និងធ្វើលំហាត់វិញ។ 
 
លោក ម៉ែន ចាន់ឌីណា អះអាងទៀតថា ប្រសិនបើក្នុងករណីសិស្សល្មើស ប្រើប្រាស់ទូរស័ព្ទ សាលានឹងចាត់វិធានការណ៍ រួមមាន ការប្រមានផ្ទាល់មាត់ ដកហូតទូរស័ព្ទទុកចន្លោះពី ៣ខែ ទៅ៦ខែ ផងដែរ។ លោកបន្ថែមថា គ្រូបង្រៀនក្នុងសាលា តែងធ្វើសកម្មភាពត្រួតពិនិត្យការប្រើប្រាស់ទូរស័ព្ទនេះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព៕
 

សកម្មភាពសិស្សានុសិស្ស កំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន ជីខលើ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)


 
 
 
 

Tag:
 បារីអេឡិចត្រូនិក
  វិទ្យាល័យ ហ៊ុន សែន ជីខលើ
  ​ស្រែអំបិល
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com