ជាតិ
អាជ្ញាធរ ផ្អាកចរាចរ៣ថ្ងៃ នៅផ្លូវ៦០ម៉ែត្រ ដើម្បីបើកការដ្ឋានសាងសង់ផ្លូវអាកាស
29, Aug 2022 , 12:06 pm        
រូបភាព
ផ្លូវ៦០ម៉ែត្រ។ រូបដោយ Thmey Thmey
ផ្លូវ៦០ម៉ែត្រ។ រូបដោយ Thmey Thmey
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖  អាជ្ញាធរ ផ្អាកចរាចរយានយន្តគ្រប់ប្រភេទ រយៈពេល៣ថ្ងៃ ជាបណ្តោះអាសន្ននៅចំណុចផ្លូវ(៦០ម៉ែត្រ) ដើម្បីបើកការដ្ឋានសាងសង់ស្ពានអាកាស ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ ។


 
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អាជ្ញាធរ ផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាត​ឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ជាមួយនឹងមហាវិថី អ្នកឧកញ៉ាមហាភក្តី​ សប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ)  ដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន រក្សាបានសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។
 
 

Tag:
 សង្គម
  សេដ្ឋកិច្ច
  ស្ពានអាកាស
© រក្សាសិទ្ធិដោយ thmeythmey.com