កីឡាជាតិ
ជាតិ
វៀតណាម នឹងជួយកម្ពុជារៀបចំការប្រកួតកីឡាអេឡិចត្រូនិក នៅស៊ីហ្គេម២០២៣
09, Sep 2022 , 6:59 pm        
រូបភាព
  ពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងលោក វ៉ាត់ ចំរើន និងលោក Nguyen Xuan Cuong ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម។ រូបពី CAMSOC
ពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងលោក វ៉ាត់ ចំរើន និងលោក Nguyen Xuan Cuong ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម។ រូបពី CAMSOC
ដោយ:
សហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម នឹងជួយសម្រួលដល់សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា ក្នុងដំណើរការរៀបចំការប្រកួតកីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានអះអាងថា កីឡាអេឡិចត្រូនិកវៀតណាម បានជួយឧបត្ថម្ភទាំងស្រុងដល់ការរៀបចំការប្រកួត ដោយមានការតុបតែង ឧបត្ថម្ភទាំង Software, Hardware ធនធានមនុស្ស ទាំងអាជ្ញាកណ្តាល-ចៅក្រមទាំងអស់ជូនកម្ពុជា។ នេះគឺជាលទ្ធផលមួយ ក្នុងការស្វែងរកដៃគូ ធ្វើយ៉ាងណាឲ្យមានការគោរពទៅតាមគោលការណ៍ Saving Games ដែលគោលការណ៍នេះ គឺកម្ពុជារៀបចំឲ្យមានដៃគូសហការឲ្យបានច្រើន។
 
ការជួយជ្រោមជ្រែងពីភាគីវៀតណាម កើតឡើងបន្ទាប់ពី លោក វ៉ាត់ ចំរើន រួមជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយលោក Nguyen Xuan Cuong ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេច ទៀ បាញ់ ប្រធាន CAMSOC និងលោក ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC។
 
សូមបញ្ជាក់ថា កីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជូល៩ប្រភេទវិញ្ញាសាទៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ រួមមាន AK2(PC) ផ្នែកបុរសលេងលើកុំទ្យូទ័រ វិញ្ញាសាក្រុម  AK2(PC)លេងនៅលើប្រភេទកុំទ្យូទ័រ វិញ្ញាសាឯកត្តជន(Solo), PUBG Mobile ផ្នែកបុរសលេងលើទូរសព្ទដៃ វិញ្ញាសាក្រុម និងវិញ្ញាសាឯកត្តជន(Solo), Mobile Legends:Bang Bang ផ្នែកបុរសលេងលើទូរសព្ទដៃ វិញ្ញាសាក្រុម និងផ្នែកនារី វិញ្ញាសាក្រុម។
 
League of Legends Will Rift ផ្នែកបុរសលេងលើទូរសព្ទដៃ វិញ្ញាសាក្រុម និងផ្នែកនារី វិញ្ញាសាក្រុម, Cross Fire(PC) ផ្នែកបុរសលេងលើកុំទ្យូទ័រ វិញ្ញាសាក្រុម៕  
 
 

Tag:
 កីឡាអេឡិចត្រូនិក
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com