ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពង់ធំ៖ សិស្ស២២នាក់ នៅសាលាបឋមព្រៃគុយ ប្រឹងរៀនជាងមុនក្រោយទទួលបានអាហារូបករណ៍
25, Sep 2022 , 4:39 pm        
រូបភាព
ដោយ៖ វត ដាវ៉េត (យុវជនឃុំព្រៃគុយ) 

ស្រុកកំពង់ស្វាយ, ខេតកំពង់ធំ៖ ចាប់តាំងពីឆ្នាំ២០២០មក ក្រសួងអប់រំ បានផ្ដល់អាហារូបករណ៍ ដល់សិស្សានុសិស្សនៅសាលាបឋមព្រៃគុយ ដែលស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន២២នាក់ ក្នុងនោះមានស្រីចំនួន៩នាក់ ។ អាហារូបករណ៍នេះ ត្រូវបានផ្ដល់ឱ្យសិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី៦ ដែលក្នុងមួយឆ្នាំ ត្រូវបើកប្រាក់អាហារូបករណ៍៣លើក ហើយមួយលើកៗទទួលបានចំនួន៨ម៉ឺនរៀល។

 
​ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 
 
អាហារូបករណ៍ ត្រូវបានផ្ដល់ឱ្យសិស្សដែលមានជីវភាពក្រីក្រ ក្មេងកំព្រា និងមានពិការភាពជាដើម។ លោក ស៊ីន សុទ្ធី នាយករងសាលាបឋមសិក្សាព្រៃគុយ បានលើកឡើងថា ការផ្ដល់អាហារូបករណ៍ ត្រូវបានជ្រើសរើសដោយនាយកសាលា មេឃុំ និងប្រធានភូមិ។ 
 
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើតាមនាយករងសាលារូបនេះ អាហារូបករណ៍ បានរួមចំណែកមួយជួយកាត់បន្ថយការបោះបង់ការសិក្សា ជាពិសេសធ្វើឱ្យសិស្សខិតខំរៀនជាងមុន។ 
 
លោក ស៊ីន សុទ្ធី រៀបរាប់ដូច្នេះ៖  «សិស្សដែលជាប់អាហារូបករណ៍នេះ គាត់មានការប្រឹងប្រែងជាងសិស្សដទៃទៀត។ មូលហេតុដែល គាត់ប្រឹងប្រែង ព្រោះពេលគេបើកអាហារូបករណ៍លោកគ្រូអ្នកគ្រូ គាត់បានបើកការប្រជុំដោយអញ្ជើញឪពុកម្ដាយ និងសិស្សដែលជាប់អាហារូបករណ៍ ដោយដាក់វិធានការឱ្យគាត់ថា ទាល់តែប្រលងជាប់មានមធ្យមភាគចាប់ពី៥ក្បៀសឡើងទៅ និងចេះអានចេះសរសេរបានគេផ្ដល់អាហារូបករណ៍បន្ត»។
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 អប់រំ
  អាហារូបករណ៍
 ព្រៃគុយ
  ស៊ីន សុទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com