ជាតិ
«គម្រោងខ្ចីលុយ»​ពីសេវាទូរសព្ទដៃ​ ត្រូវបានរដ្ឋបញ្ឈប់ឱ្យប្រើប្រាស់
22, Sep 2022 , 9:42 pm        
រូបភាព
និយ័តករទូរគមនាគមន៍កម្ពុជា​ (ន.ទ.ក) បានសម្រេចឱ្យប្រតិបត្តិករ ឬក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័តគ្រប់ប្រព័ន្ធទាំងអស់ បញ្ឈប់រាល់ការផ្ដល់សេវាកម្ម «គម្រោងខ្ចីលុយ» ដល់អ្នកប្រើប្រាស់។



នាយប់ថ្ងៃទីថ្ងៃទី២២កញ្ញានេះ និយ័តករទូរគមនាគមន៍កម្ពុជា បានណែនាំឱ្យក្រុមហ៊ុនសេវាទូរសព្ទគ្រប់ប្រព័ន្ធបឈ្ឈប់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា«គម្រោងខ្ចីលុយ»។

ដោយឡែកចំពោះគម្រោងខ្ចីលុយដែលអ្នកប្រើប្រាស់បានភ្ជាប់រួចហើយ ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវបន្តផ្តល់សុពលភាពរហូតដល់អ្នកប្រើប្រាស់អស់ចំនួនទឹកប្រាក់ដែលបានខ្ចីលុយ ដោយកំណត់យកថ្ងៃទី១៩តុលា ឆ្នាំ២០២២ ជាចុងក្រោយ។ ន.ទ.ក បានបញ្ជាឱ្យក្រុមហ៊ុនសេវាទូរសព្ទទាំងអស់ ត្រូវតែអនុវត្តតាមការសម្រេចរបស់រដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់។

ដើម្បីប្រសិទ្ធភាពនៃការងារនេះ ន.ទ.ក ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងការសម្រេចរបស់រាជរដ្ឋាភិបាល៕​

© រក្សាសិទ្ធិដោយ thmeythmey.com