ជាតិ
ជំនន់ទឹកភ្លៀង៖ អាជ្ញាធរខេត្តព្រះវិហារ ផ្អាកចរាចរណ៍កំណាត់ផ្លូវជាតិលេខ៩
26, Sep 2022 , 4:26 pm        
រូបភាព
(front) ស្ថានភាពជំនន់ទឹកភ្លៀង លើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រ ភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ រូបភាពពីទំព័រហ្វេសប៊ុក មន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ។
(front) ស្ថានភាពជំនន់ទឹកភ្លៀង លើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រ ភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ រូបភាពពីទំព័រហ្វេសប៊ុក មន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ។
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ផ្អាកការធ្វើចរាចរណ៍បណ្ដោះអាសន្ន សម្រាប់រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅកំណាត់ផ្លូវជាតិលេខ៩ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ការបិទចរាចរណ៍នេះ បណ្ដាលមកពីជំនន់ទឹកភ្លៀង នៅចំណុចខាងលើនេះ ឡើងដល់កម្រិតប្រកាសអាសន្ន។



យោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ ការសម្រេចបិទផ្លូវ ខាងលើនេះ ដោយជំនន់ទឹកភ្លៀង នៅកំណាត់ផ្លូវជាតិលេខ៩ ចាប់ពីចំណុចគីឡូម៉ែត្រលេខ៥៦០ ដល់ គីឡូម៉ែត្រលេខ៥៦១។

ចំណុចខាងលើនេះ ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ តាមសេចក្ដីជូនដំណឹងដដែល ការបិទផ្លូវបណ្ដោះអាសន្នខាងលើនេះ គឺចាប់ពីថ្ងៃ២៦ ខែកញ្ញានេះតទៅ រហូតដល់ជូនដំណឹងសារជាថ្មី នៃការបើកឱ្យដំណើរការចរាចរណ៍លើកំណាត់ផ្លូវខាងលើនេះ៕

Tag:
 ជំនន់ទឹកភ្លៀង
  បិទផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com