កីឡាជាតិ
ជាតិ
CPL៖ ណាហ្គាវើលដ៍ ត្រូវការឈ្នះភ្នំពេញក្រោនដាច់ខាត ដើម្បីបន្តប្រជែងដំណែងលេខ៤
14, Oct 2022 , 10:11 am        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន(ក្រហម) និងណាហ្គាវើលដ៍(លឿង) នាពេលកន្លងទៅ។ រូបពីCPL
ការប្រកួតរវាងភ្នំពេញក្រោន(ក្រហម) និងណាហ្គាវើលដ៍(លឿង) នាពេលកន្លងទៅ។ រូបពីCPL
ដោយ:
 ក្រុមកីឡាបាល់ទាត់ ណាហ្គាវើលដ៍ត្រូវការ៣ពិន្ទុជាចាំបាញ់ពីក្រុភ្ញៀវ ភ្នំពេញក្រោន ក្នុងជំនួបលីគកំពូលកម្ពុជាន់ខេមបូឌានព្រីមៀរលីគ(CPL) សប្តាហ៍ទី២០ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា។ ណាហ្គាវើលដ៍ តាមពិន្ទុភ្នំពេញក្រោន៤ពិន្ទុ ខណៈក្រុមទាំងពីរត្រូវប្រជែងលេខ៤ ដើម្បីឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ ស្របពេលការប្រកួតសល់២លើកទៀត នឹងបញ្ចប់រដូវកាលនេះ។--
 
ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៍ និងភ្ញៀវភ្នំពេញក្រោន នឹងបង្ករបរិយាកាសឱ្យកាន់តែកក្រើកនាកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ណាហ្គាវើលដ៍ ត្រូវការ៣ពិន្ទុជាចាំបាច់សម្រាប់ប្រជែងដំណែងលេខ៤ ចំណែកភ្ញៀវក្រោន ត្រឹមស្មើក៏មានលទ្ធភាពខ្ពស់ក្នុងការការពារដំណែងលេខ៤ ផងដែរ។ ទាំងពីរក្រុមនេះ ត្រូវប្រជែងគ្នាយកលេខ៤ ដើម្បីបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយវិសាខា​ ព្រះខណ្ឌរាជស្វាយរៀង និងបឹងកេត ដែលកក់កៅអីរួចហើយ។
 
ជួបគ្នា៧លើក សឹង្ហក្រហមក្រោន ឈ្នះ៤ ស្មើ២ និងចាញ់១។ ប្រកួតចុងក្រោយ ណាហ្គាវើលដ៍ យកឈ្នះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ៣-២ ចំណែកភ្នំពេញក្រោន ប្រកួតចុងក្រោយរបស់គេ លត់គីរីវង់សុខសែនជ័យនាជំនួបក្រៅដី ៥-៣។
 
ជំនួបផ្សេងទៀតមាន ព្រះខ័នរាជស្វាយរៀង ស្វាគមន៍ភ្ញៀវអង្គរថាយហ្គឺរ ខណៈវិសាខា សួរសុខទុក្ខកងយោធពលខេមរភូមិន្ទ(ទ័ព) មុនការប្រកួតរវាងម្ចាស់ផ្ទះបឹងកេត ទល់នឹងគីរីវង់សុខសែនជ័យ សម្រាប់ជំនួបសប្តាហ៍ទី២០ នៃព្រឹត្តិការណ៍ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល២០២២។ ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ៣និង៤៥នាទីរសៀលតទៅ។
 
នាកីឡដ្ឋានខេត្តស្វាយរៀង ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នឹងត្រូវទទួលភ្ញៀវអង្គរថាយហ្គឺរ ក្រុមទាំងពីរជួបគ្នា៥លើក ព្រះខ័នរាជ ឈ្នះ៤ និងចាញ់១ ប្រកួតចុងក្រោយក្រុមទាំងពីរធ្វើមិនបានល្អដូចគ្នាដោយ ព្រះខ័នរាជ ចាញ់ណាហ្គាវើលដ៍ ៣-២ និងថាយហ្គឺរ ចាញ់ទ័ព ៣-០។
 
ក្រុមភ្ញៀវវិសាខា នឹងត្រូវធ្វើដំណើរទៅទឹកដីស្តាតចាស់សួរសុខទុក្ខម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ(ទ័ព)។ ក្រុមទាំងពីរធ្លាប់ជួបគ្នា៨លើក ក្នុងនោះទ័ពឈ្នះ៤ ស្មើ៣ និងចាញ់១ ប្រកួតចុងក្រោយ វិសាខា ស្មើបឹងកេត ២-២ រីឯទ័ព ឈ្នះអង្គរថាយហ្គឺរ ៣-០។ 
 
នាកីឡដ្ឋានអង្គរអ៊ែវ៉េឯណោះវិញ បឹងកេត ស្វាគមន៍ភ្ញៀវគីរីវង់សុខសែនជ័យ។ បឹងកេត ពុំដែលចាញ់ គីរីវង់សុខសែនជ័យឡើយ នា៥ប្រកួតរបស់គេទាំងពីរកន្លងមក។ បឹងកេត ស្មើវិសាខា ២-២ នាជំនួបចុងក្រោយរបស់គេ ស្របពេលដែលគីរីវង់ ចាញ់ភ្នំពេញក្រោន ៥-៣៕
 
 
 
 
 
 

Tag:
 កីឡាបាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com