ជាតិ
ព្រះមហាក្សត្រ តែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីកសិកម្ម
14, Oct 2022 , 3:52 pm        
រូបភាព
ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែតុលា បានចេញរាជក្រឹត្យតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបញ្ចប់តំណែង។

 
ព្រះរាជក្រឹត្យតែងតាំង ត្រូវបានប្រកាសក្រោយលោក ឌិត ទីណា ត្រូវបានសភាបោះឆ្នោតផ្ដល់ទំនុកចិត្តជារដ្ឋមន្ត្រីថ្មីនៅព្រឹកថ្ងៃទី១៤ ខែតុលាដដែល។
 
លោក ឌិត ទីណា ជាអតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានប្រមុខរដ្ឋាភិបាលស្នើតែងតាំងជារដ្ឋមន្រ្តីជំនួសលោក វេង សាខុន ដែលត្រូវបញ្ចប់តំណែងកាលពីថ្ងៃទី៨ ខែតុលា៕

© រក្សាសិទ្ធិដោយ thmeythmey.com