ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
ពោធិ៍សាត់៖ នាយក​អនុវិទ្យាល័យ​អន្លង់ត្នោត ពន្យល់ពីការគ្រប់គ្រងការប្រើ​ទូសព្ទ​ក្នុងម៉ោងសិក្សារបស់​សិស្ស​
15, Oct 2022 , 5:29 pm        
រូបភាព
ដោយ៖ ស៊ុន ថាវដី និងព្រំ វិសាល

​ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ សិស្សនៅសាលាសរុបចំនួន៥៩១នាក់ ហើយក្នុងចំណោមនោះសិស្សដែលមានទូរសព្ទដៃប្រើប្រាស់​មានប្រមាណ៣០ភាគរយ។ ​បើតាមលោក ជាម ដារ៉ាវិទ្ធ នាយកអនុវិទ្យាល័យអន្លង់ត្នោត  ការប្រើប្រាស់ទូរស័ព្ទនេះ មានតាំងពីបរិបទកូវីដ-១៩ មកម្ល៉េះ ហើយបច្ចុប្បន្នសាលាក៏នៅតែអនុញ្ញាតឱ្យសិស្សបន្តប្រើដដែល ដើម្បីផ្តល់ភាពងាយស្រួលដល់ការស្វ័យសិក្សារបស់សិស្ស។ 

 
 
យ៉ាងណាក៏ដោយ នាយកសាលារូបនេះ ក៏តែងតែតាមដានការប្រើប្រាស់របស់សិស្សជាប្រចាំដែរ ដោយមិនឱ្យសិស្សានុសិស្ស ​ប្រើប្រាស់ខុសពីគោលដៅបង្កើនការសិក្សានោះឡើយ​។ «ក្នុងម៉ោងរៀនក្នុងថ្នាក់ គឺមិនអនុញ្ញាតឲ្យប្រើទេតែបើមានការចាំបាច់ គឺឲ្យប្រើបាន ​។ ការចាប់បានប្រើក្នុងម៉ោងរៀន គឺយើងហៅទៅណែនាំ ដកទូរស័ព្ទទុកក្នុងទីចាត់ការដល់ម៉ោង១១ ទើបប្រគល់ជូនវិញ។ តែបើសិស្សនោះធ្វើដដែលចំនួន២ ទៅ៣ដង នឹងហៅឪពុកម្ដាយមកសាលា ដើម្បីជម្រាបពីផលប៉ះពាល់ការប្រើប្រាស់ទូរស័ព្ទការហាមឃាត់កុំឲ្យប្រើប្រាស់ទូរស័ព្ទ គឺមិនបានទេ ពីព្រោះឪពុកម្ដាយមានលទ្ធភាពទិញជូនកូន។»។ នេះជាការពន្យល់ របស់លោក ជាម ដារ៉ាវិទ្ធ ពីការគ្រប់គ្រងការប្រើប្រាស់ទូរសព្ទដៃរបស់សិស្ស៕
 
ដើម្បីជ្រាបព័ត៌មានលម្អិត សូមទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 អប់រំ
  ជាម ដារ៉ាវិទ្ធ
  ការប្រើទូរសព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com