ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ជនពិការ ស្រ្តីផ្ទៃពោះ ចាស់ជរា ទទួលប្រយោជន៍ពីជម្រាលជនពិការនៅមណ្ឌលសុខភាពអណ្ដូងទឹក
27, Oct 2022 , 7:59 am        
រូបភាព
ដោយ៖ វុត អិន (យុវជនឃុំអណ្ដូងទឹក)
 
ស្រុកបូទុមសាគរ, កោះកុង៖ ទោះពុំសូវមានជនពិការមកទទួលសេវាពិនិត្យសុខភាព ប៉ុន្តែ មណ្ឌលសុខភាពអណ្ដូងទឹក ដែលស្ថិតនៅឃុំអណ្ដូងទឹក ស្រុកបូទុមសារគរ បានសាងសង់ជម្រាលជនពិការមួយកន្លែង ភ្ជាប់ជាមួយបង្កាន់ដៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកមានពិការភាព ស្រ្តីផ្ទៃពោះ និងចាស់ជរា ជាដើម។

 
លោក នូច ប៊ុនធឿន ប្រធានមណ្ឌលសុខភាពអណ្ដូងទឹក បានលើកឡើងថា ក្នុងមួយខែ មណ្ឌលសុខភាពរបស់លោក ទទួលបានជនពិការត្រឹម២ ឬ៣នាក់ប៉ុណ្ណោះ មកទទួលសេវាពិនិត្យសុខភាព។ ជនពិការទាំងនោះ ពុំសូវពឹងផ្អែកលើជម្រាលជនពិការប៉ុន្មានទេ ដោយសារស្ថានភាពពិការរបស់ពួកគេមិនធ្ងន់ធ្ងរ រហូតដល់ប្រើរទេះរុញ។ ក្រៅពីជនពិការ ការសាងសង់ជម្រាលមួយកន្លែងនេះ ក៏បានជួយសម្រួលដល់ការធ្វើដំណើររបស់ស្រ្តីមានផ្ទះពោះ ចាស់ជរាផងដែរ។ 
ប្រធានមណ្ឌលសុខភាពរូបនេះ ចង់ឱ្យជនពិការមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមណ្ឌលសុខភាពខ្លួនកាន់តែច្រើន។ ជាមួយគ្នានេះ លោក ប៊ុនធឿន បានប្ដេជ្ញាពង្រឹងសេវារបស់ខ្លួនឱ្យកាន់តែប្រសើរ និងលើកលែងបង់កម្រៃចំពោះជនពិការ និងចាស់ជរា៕ 
 
ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 

(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 សុខភាព
  មណ្ឌលសុខភាពអណ្ដូងទឹក
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com