ជាតិ
បុណ្យអុំទូក
រដ្ឋបាលខេត្តកោះកុង ស្នើម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានកុំដំឡើងថ្លៃក្នុងពិធីអុំទូកខាងមុខ
27, Oct 2022 , 6:59 pm        
រូបភាព
 រូបពី មន្ទីរទេសចរណ៍ ខេត្តកោះកុង
រូបពី មន្ទីរទេសចរណ៍ ខេត្តកោះកុង
ភ្នំពេញ៖ មុនពិធីបុណ្យអុំទូក ឈានចូលមកដល់នៅថ្ងៃទី៧ ខែវិច្ឆិកា រដ្ឋបាលខេត្តកោះកុង បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល អាហារដ្ឋាន កុំដំឡើងថ្លៃលក់។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តខេត្តរបស់ខ្លួនកាន់តែច្រើនថែមទៀត។



សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២៦តុលា បានសរសេរថា ក្នុងឱកាសបុណ្យអុំទូក ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរមកកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងតំបន់សក្ដានុពលទេសចរណ៍ជាច្រើនទៀតក្នុងខេត្តកោះកុង។ ដូច្នេះ រដ្ឋបាលខេត្តកោះកុង បានស្នើដល់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងតូបលក់អាហារនានា ត្រូវពង្រីកវិធានការអនាម័យ និងបរិស្ថានឱ្យបានល្អ ជាពិសេសមិនត្រូវឆ្លៀតឱកាសលក់ដំឡើងថ្លៃនោះទេ។  
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា រដ្ឋាភិបាល បានសម្រេចផ្អាកពិធីអុំទូកថ្នាក់ជាតិ ប៉ុន្តែ តាមបណ្ដាខេត្តអនុញ្ញាតឱ្យរៀបចំតាមទម្លាប់ និងឱ្យពលរដ្ឋ ឈប់សម្រាក់ពីការងារធម្មតា៕ 


 រូបពី មន្ទីរទេសចរណ៍ ខេត្តកោះកុង
 
 
 

Tag:
 រដ្ឋបាលខេត្តកោះកុង
  អុំទូក
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com