ជាតិ
ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ នឹងចុះត្រជាក់ដល់​១៧អង្សា ៣ថ្ងៃ
02, Nov 2022 , 7:59 am        
រូបភាព
ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ នឹងចុះត្រជាក់ចាប់ពីថ្ងៃទី២ ដល់៨វិច្ឆិកា.
ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ នឹងចុះត្រជាក់ចាប់ពីថ្ងៃទី២ ដល់៨វិច្ឆិកា.
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២-៨ ខែវិច្ឆិកា កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់បក់មកពីទិសឦសាន។ ស្ថានភាពបែបនេះ អាចធ្វើឱ្យអាកាសធាតុចុះត្រជាក់អប្បរមាពី១៧ ដល់១៨អង្សាសេ។



ការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថារយៈពេលមួយសប្ដាហ៍នេះ កម្ពុជានឹង​ទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់បក់ពីទិសឦសានអាចធ្វើឱ្យតំបន់ទំនាបកណ្ដាល មិនមានភ្លៀង។ ករណីមានភ្លៀងក៏ក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ 
 
ចំណែកតំបន់ខ្ពង់រាប អាចមិនមានភ្លៀងធ្លាក់នោះទេ​​។ ប៉ុន្ដែជំនួសមកវិញនូវអាកាសធាតុចុះត្រជាក់នៅពេលព្រឹក នៅបណ្ដាខេត្តចំនួន៤គឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាពអប្បបរមាពី១៧ ទៅ ១៨អង្សាសេ។ 
ចំពោះតំបន់មាត់សមុទ្រ មិនមានភ្លៀងធ្លាក់ ប៉ុន្ដែបើមានក៏ក្នុងកម្រិតតិចតួច។ ក្រសួង​ធនធានទឹក ក៏​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថានភាព​ចុះ​ត្រជាក់នេះ៕ 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com