ជាតិ
លោក Zelenskyy អរគុណកម្ពុជាដែលគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន
01, Nov 2022 , 10:10 pm        
រូបភាព
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានជួបសន្ទនាតាមទូរសព្ទ ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី១ ខែវិច្ឆិកា នេះ។
 
«សូមអរគុណ កម្ពុជាដែលជាប្រធានអាស៊ានសម្រាប់ការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងសម្រាប់សំឡេងគាំទ្រនៅអង្គការសហប្រជាជាតិ»។ ប្រធានាធិបតីអ៊ុយក្រែន បានសរសេរយ៉ាងដូច្នេះនៅលើបណ្តាញសង្គម Twitter របស់ខ្លួន។
 
ជាមួយគ្នានេះផងដែរ លោក Zelenskyy បានអះអាងថា រដ្ឋាភិបាលលោកនឹងនៅតែធានាសន្តិសុខស្បៀងសម្រាប់បណ្តាប្រទេសអាស៊ាន៕

 

© រក្សាសិទ្ធិដោយ thmeythmey.com