ជាតិ
ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌នៅសៀមរាប ដើម្បីជួយគន្ធបុប្ផា​
27, Nov 2022 , 12:20 pm        
រូបភាព
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  សហការជាមួយអាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីដ្ឋានអង្គរ ក្នុងបញ្ជីបេតិភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។


 
ព្រឹត្តិការណ៍នេះ មានកម្មវិធីសម្ដែង ដូចជា របាំផ្សាយព្រហ្មវិហារធម៌ , របាំអប្សរា, សូឡូឧបករណ៍, របាំទន្សោង, ព្រៃប្រសិទ្ធិ, សែនស្រឡាញ់, របាំក្ងោកសិល្ប៍, របាំកិន្នរ, ការសម្ដែងឧបករណ៍តន្រ្តីខ្មែរ,​របាំគ្រុឌ , ការប្រគំព្យាណូទោលជាមួយរបាំ និងរបាំរឿង ព្រះបាទជ័យវរ្ម័នទី៧។ 
 
បើតាមក្រសួងវប្បធម៌ អ្នកចូលរួមនឹងអាចយកអារម្មណ៍ដ៏អស្ចារ្យ ដោយពិសាអាហារ ជាមួយនឹងការទស្សនាសិល្បៈវប្បធម៌បុរាណខ្មែរ ក្រោមបរិយាកាសបែបធម្មជាតិ ចាប់ពីម៉ោង៦៖៣០នាទីល្ងាច​ថ្ងៃទី ១៦ ខែធ្នូ។  



សំបុត្រ  ចូលរួមមានតម្លៃ ៥០០ដុល្លារក្នុងមួយនាក់ និង៣០០០ដុល្លារក្នុងមួយ១តុ មាន ៨នាក់។ ជាមួយគ្នានេះ ថវិកាដែលប្រមូលក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវបានយកទៅជួយ​ដល់​មន្ទីពេទ្យ​គន្ធបុប្ផា៕ 
 
 
 

Tag:
 ក្រសួងវប្បធម៌
 មន្ទីរពេទ្យគន្ធាបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com