អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានសភាថៃ ៖ ការបោះឆ្នោតនាយករដ្ឋមន្ត្រីអាចធ្វើនៅថ្ងៃទី៤ សីហា​
27, Jul 2023 , 4:07 pm        
រូបភាព
លោក Wan Muhamad Noor Matha ប្រធានសភាថៃ ។ រូបភាព ៖ InfoQuest ។
លោក Wan Muhamad Noor Matha ប្រធានសភាថៃ ។ រូបភាព ៖ InfoQuest ។
ប្រធានសភាថៃ Wan Muhamad Noor Matha បាននិយាយថា ការបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់អាចធ្វើឡើងនៅថ្ងៃទី ៤ ខែសីហា។ នេះបើតាមសារព័ត៌មានថៃ Thai Enquirer ។

 
កន្លងមក ការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្ដីថៃដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកក្កដា ត្រូវបានពន្យារពេល បន្ទាប់ពីការិយាល័យស៊ើបអង្កេតបានសម្រេចថា គួរតែត្រូវបានផ្អាកដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញជុំវិញការស្នើបេក្ខភាពនាយករដ្ឋមន្ត្រីនៃមេដឹកនាំបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat ។
 
តុលាការធម្មនុញ្ញនឹងសម្រេចនៅថ្ងៃទី៣ ខែសីហា ថាតើត្រូវទទួលយកញត្តិរបស់ការិយាល័យស៊ើបអង្កេតដែលពាក់ព័ន្ធនឹងការបដិសេធការស្នើបេក្ខភាពនាយករដ្ឋមន្រ្តី លោក Pita Limjaroenrat ដែរឬយ៉ាងណា ។
 
ក្រោយពីសម្រេចរបស់តុលាការយ៉ាងណានោះ សភាថៃអាចបើកសម័យប្រជុំជ្រើសបេក្ខភាពនាយករដ្ឋមន្រ្តីម្តងទៀតនៅថ្ងៃបន្ទាប់។ លោក Wan Muhamad Noor Matha ប្រធានសភាថៃបាននិយាយថា ការបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់អាចធ្វើឡើងនៅថ្ងៃទី៤ ខែសីហា។
 
លោក Wan Noor បញ្ជាក់ថា សភាក៏អាចពិភាក្សាលើសេចក្តីព្រាងច្បាប់របស់បក្សឆ្ពោះទៅមុខ ដើម្បីកែប្រែធម្មនុញ្ញ ដកអំណាចរបស់ព្រឹទ្ធសភាក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃតែមួយ នៅពេលជ្រើសបេក្ខភាពរួចរាល់។ 
 
បើតាមលោក Wan Noor កាលបរិច្ឆេទ​នៃ​សម័យប្រជុំជ្រើសនាយករដ្ឋមន្រ្តីនេះ ​មិន​ទាក់ទង​នឹង​ការ​វិល​ត្រឡប់​របស់​លោក​ថាក់ស៊ីន​វិញ​នៅ​ថ្ងៃ​ទី ១០ ខែ​សីហា​នោះ​ទេ៕
 

Tag:
 នយោបាយ
  ថៃ
  Pita
© រក្សាសិទ្ធិដោយ thmeythmey.com