ជាតិ
ចម្ការត្របែកធម្មជាតិ ៥០០០ដើម លាក់ខ្លួននៅជើងភ្នំវល្លិ ខេត្តកែប
× ក្នុងដំណើរទស្សនកិច្ចរបស់ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកសារព័ត៌មានថៃ នៅខេត្តកែប កាលពីថ្ងៃទី២១ តុលា បានធ្វើដំណើរទៅកាន់ចម្ការត្របែកនាជើងភ្នំវល្លិ។ ចម្ការត្របែកនេះ មានដើមត្របែក ៥ពាន់ដើម ដែលទិន្នផលត្រូវបានចែកចាយនៅក្នុងស្រុក និងរាជធានីភ្នំពេញ។ បើតាមលោក ហេង ឆាយ នាយកប្រតិបត្តិនៃចម្ការ Aries Farm ត្របែកនៅទីនេះ ជាពូជដែលចេញពីតំបន់ភ្នំវល្លិ។ លោក ឆាយ បន្តថា ត្របែកទាំងនេះ ជាត្របែកធម្មជាតិ ដែលដាំដុះដោយប្រើជីធម្មជាតិ។ ត្របែកនៅក្នុងចម្ការនេះ មានតម្លៃ ៨០០០រៀល ក្នុងមួយគីឡូក្រាម៕
© រក្សាសិទ្ធិដោយ thmeythmey.com