ជាតិ
វីដេអូ
បរទេសកាន់តែងាយស្រួលជាវផលិតផលខ្មែរលើកទឹកដីអង្គរ
14, May 2024 , 9:29 am        
រូបភាព
សៀមរាប៖ ក្រុមហ៊ុន ខនហ្វីរេល (Confirel) បានបើកសម្ពោធសាខាទី៣ នៅថ្ងៃទី៨ ខែឧសភា ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុក្នុងក្រុងសៀមរាប ទល់មុខសណ្ឋាគារសូហ្វីតែល។ ផលិតផលខ្មែរស្ដង់ដាអន្តរជាតិជាច្រើនត្រូវបានដាក់លក់ក្នុងខេត្តទេសចរណ៍មួយនេះ។



ខនហ្វីរេល (Confirel) ជាសហគ្រាសខ្មែរដំបូងគេដែលបានផលិតផលិតផលចេញពីត្នោតជាង៣០មុខ មានដូចជា ស្រាទឹកត្នោត ស្ករត្នោត ទឹកខ្មេះជាដើម។ ក្នុងរយៈពេលជាង១៧ឆ្នាំ ក្រុមហ៊ុនក្នុងស្រុកមួយនេះ បាននាំយកកិត្តិនាមស្ករត្នោតកម្ពុជាទៅកាន់ក្រៅប្រទេសជាច្រើន។ សូមជម្រាបថា ខនហ្វីរេលសាខាទី១ ស្ថិតនៅសង្កាត់ជ័យជំនះ ដោយឡែកសាខាទី២ ស្ថិតនៅសង្កាត់ទួលទំពូងទី១៕
 
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖


Tag:
 ThmeyThmey
  ខនហ្វីរេល
  សៀមរាប
  ត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com