ជាតិ
អាជ្ញាធរ ​ឱ្យម្ចាស់តូប រុះរើតូបដែល​សង់រំលោភ​ដីឆ្នេរអង្កាលជាបន្ទាន់
17, May 2024 , 3:44 pm        
រូបភាព
តូបដែលបានសង់លើឆ្នេរអង្កោល។ រូបពី រដ្ឋបាលស្រុកដំណាក់ចង្អើរ
តូបដែលបានសង់លើឆ្នេរអង្កោល។ រូបពី រដ្ឋបាលស្រុកដំណាក់ចង្អើរ
រដ្ឋបាល​ស្រុកដំណាក់ចង្អើរ បានដាក់កំហិតឱ្យម្ចាស់តូបម្នាក់ ដែលសង់តូបពីរខ្នង រំលោភ​លើដី​ឆ្នេរអង្កាល រុះរើចេញជាបន្ទាន់ ឱ្យបានមុនថ្ងៃទី១៧ឧសភានេះ។ ក្នុងករណីមិនរុះរើ  អាជ្ញាធរនឹងចុះរុះរើ ហើយមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ។

​លិខិតរបស់រដ្ឋបាល​ស្រុកដំណាក់ចង្អើរ ចុះថ្ងៃទី១៤ ខែឧសភា បញ្ជាក់ថា តូបឈើ​ចំនួន​ពីរ​ខ្នង ​ដែលសង់ព្រមជាមួយនឹងថ្ម១ប្រវែង៤៥ម៉ែត្រ  ជាសំណង់រំលោភលើដីឆ្នេរ អង្កោល ស្រុក​ដំណាក់ចង្អើរ ខេត្តកែប។
 
ក្រៅពី ដាក់កំហិត​ទៅម្ចាស់​តូប​នោះ​ឱ្យរើសំណង់ខឿនថ្ម ដែល​រៀបរួច និងតូបឈើចំនួន២​ហើយនោះ រដ្ឋបាល​ស្រុកដំណាក់ចង្អើរ ក៏បានបញ្ជាក់ឱ្យ បញ្ឈប់ការសាងសង់ខឿនថ្ម និង​សំណង់ផ្សេងទៀត ដែលគ្មានច្បាប់អនុញ្ញាត​នៅ​លើឆ្នេរតទៅទៀត។ ចំណាត់ការនេះ ដើម្បី​រៀបចំឆ្នេរអង្កោល ឱ្យក្លាយជា​ឆ្នេរសាធារណៈ ដែល​មាន​សណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងសន្តិសុខ សម្រាប់​​​សាធារណជនដែលមកលេងកម្សាន្ត។ នេះបើតាមរដ្ឋបាលស្រុក​ដំណាក់ចង្អើរ៕
 
 

Tag:
 ឆ្នេរអង្កាល
© រក្សាសិទ្ធិដោយ thmeythmey.com